ប្រទេសចរចា TPP បើកកិច្ចប្រជុំពិនិត្យការធ្វើវិសោធនកម្មបន្ទាប់ពីអាមេរិកដកចេញពីកិច្ចព្រមព្រៀងនេះ

(VOVWORLD) -ប្រធានក្រុមចរចានៃប្រទេសទាំង១១ចូលរួមចរចាលើកិច្ចព្រមព្រៀងដៃគូអន្តរ ប៉ាស៊ីហ្វិក (TPP) នាថ្ងៃទី២១កញ្ញា បានចាប់ផ្តើមវង់ចរចារយៈពេល២ ថ្ងៃនៅរដ្ឋធានី តូក្យូប្រទេសជប៉ុន ដើម្បីពិនិត្យលើការធ្វើវិសោធនកម្មឬលុបចោលនូវ មាត្រាមួយចំនួនចែងក្នុងកិច្ចព្រមព្រៀង បន្ទាប់ពីការដែលអាមេរិកដកចេញពីកិច្ច ព្រៀមព្រៀង TPP នេះនាដើមឆ្នាំ២០១៧។


ថ្លែងមតិបើកកិច្ចប្រជុំ ប្រធានក្រុមចរចា ជប៉ុន លោក Kazuyoshi Umemoto សង្ឃឹមថា នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនានា អាចទទួលបានការ “បោះជំហានធំមួយ” ឆ្ពោះទៅ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក គ្រោងនឹងប្រព្រឹត្តទៅនៅវៀតណាមនាខែវិច្ឆិកាខាងមុខ។ លោក រូបនេះក៏បានចាត់ទុកថា បន្តតាមដានលទ្ធភាពថា អាមេរិកនឹងត្រឡាប់មករកកិច្ច ព្រមព្រៀង TPP វិញ ព្រមទាំងសង្កត់ធ្ងន់ទៅលើភាពចាំបាច់ត្រូវអនុវត្តកិច្ចព្រម ព្រៀងនេះឆាប់កាលណាល្អកាលនោះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ