ប្រទេសឆែកបដិសេធការផ្តើមគំនិតថ្មីស្តីពីការបែងចែកជនភៀសខ្លួនក្នុង EU
|
ប្រទេសឆែកបដិសេធការផ្តើមគំនិតថ្មីស្តីពីការបែងចែកជនភៀសខ្លួនក្នុង EU (Image: VNA) |
(VOVworld) – នាថ្ងៃទី ១១ មេសា ប្រធានាធិបតីសាធារណៈរដ្ឋឆែក លោក
Milos Zeman បានបដិសេធការផ្តើមគំនិតថ្មីរបស់គណៈកម្មាថិការអឺរ៉ុប (EC)
ស្តីពីការ អនុវត្តយន្តការស្ថិរភាពសំដៅបែងចែកជនភៀសខ្លួនរវាងប្រទេស
ជាសមាជិកសហភាពអឺរ៉ុបនានា (EU)។ ថ្លែងមតិនៅសន្និសីទកាសែតជាមួយ
សមភាគីអូទ្រីស លោក Heinz Fishcer នៅទីក្រុង Prague លោក Milos Zeman
បានចាត់ទុក ថា៖ យន្តការបែងចែកកូតាជនភៀសខ្លួននឹងមិនអាចក្លាយទៅ
ជាវិធានការរប្រសិទ្ធ ភាពសំដៅដោះស្រាយវិបត្តិជនអន្តោប្រវេសន៍នាបច្ចុប្បន្ន
នៅអឺរ៉ុបនៅឡើយទេ។ថ្នាក់ដឹកនាំឆែកបានសង្កត់ធ្ងន់ថា៖ ប្រទេសដែលជន
ភៀសខ្លួនហូរទៅគឺអាល្លឺម៉ង់ ដោយហេតុនេះ ប្រព័ន្ធបែងចែកកូតានឹងមិន
អាចដាក់ឲ្យដំណើរការបានទេ។ ភ័ស្តុតាងឲ្យការពិតជាក់ស្តែងនេះគឺជនភៀស
ខ្លួនជាជនអ៊ីរ៉ាក់ដែលត្រូវបានអនុញ្ញត្តិទៅកាន់ប្រទេសឆែកតាមកម្មវិធីមុស្សធម៌
ពិសេសមួយនាពេលថ្មីនេះ ក្រោយមកបានស្វែងរកឱកាសរត់ទៅអាល្លឺម៉ង់៕