ប្រទេសជាច្រើនកត់ត្រាការកើនឡើងនៃករណីរើសអើងជនជាតិជ្វិហ្វ និងឥស្លាម
(VOVWORLD) - ប្រឈមមុខនឹងការកើនឡើងនៃសកម្មភាពប្រឆាំងជនជាតិជ្វីហ្វ ប៉ូលីសបែលហ្ស៊ិកក៏កំពុងរឹតបន្តឹងការឃ្លាំមើលសាលារៀន និងទីកន្លែងអធិស្ឋានរបស់ជនជាតិ ជ្វីហ្វផងដែរ។
សកម្មភាពប្រយុទ្ធប្រឆាំងនឹងករណីរើសអើងជនជាតិជ្វិហ្វ និងឥស្លាម។ រូបថត៖ AFP |
ប្រទេសមួយចំនួននៅអឺរ៉ុប និងអាមេរិកខាងជើងកំពុងកត់សម្គាល់និន្នាការកើនឡើងនៃករណីប្រឆាំងនឹងជនជាតិជ្វីហ្វ និងឥស្លាម ចាប់តាំងពីពេលជម្លោះហាម៉ាស់ និងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។
នៅបែលហ្ស៊ិក កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា អភិបាលក្រុង Charleroi លោក Paul Magnette បានថ្កោលទោសរាល់ទង្វើបំផ្លិចបំផ្លាញដែលមានលក្ខណៈប្រឆាំងជនជាតិ ជ្វីហ្វ បន្ទាប់ពីផ្នូររបស់ជនជាតិជ្វីហ្វយ៉ាងហោចណាស់ ៨៥ កន្លែងនៅក្នុងទីបញ្ចុះសពក្នុងទីក្រុងត្រូវបានរំលោភបំពាន។ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតលើករណីបំផ្លិចបំផ្លាញដើម្បីចាប់ជនដៃដល់។ ប្រឈមមុខនឹងការកើនឡើងនៃសកម្មភាពប្រឆាំងជនជាតិជ្វីហ្វ ប៉ូលីសបែលហ្ស៊ិកក៏កំពុងរឹតបន្តឹងការឃ្លាំមើលសាលារៀន និងទីកន្លែងអធិស្ឋានរបស់ជនជាតិ ជ្វីហ្វផងដែរ។
នៅអាល្លឺម៉ង់ ប៉ូលីសប្រហែល ៥០០ នាក់នៅប្រទេសបានចូលរួមយុទ្ធនាការប្រឆាំងនឹងពួកជ្រុលនិយមឥស្លាម។ ក្នុងការឆ្មក់ចូលនោះ អាជ្ញាធរបានរឹបអូសបានទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ ឯកសារ និងឧបករណ៍ផ្ទុកទិន្នន័យផ្ទាល់ខ្លួនជាច្រើន។ រដ្ឋមន្ត្រីមហាផ្ទៃ Nancy Faeser បានប្រកាសថា អាជ្ញាធរកំពុងធ្វើសកម្មភាពយ៉ាងចាស់ដៃប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយមឥស្លាម។
រដ្ឋមន្ត្រីមហាផ្ទៃរបស់បារាំងកាលពីដើមខែនេះបានព្រមានពីចំនួន អំពើប្រឆាំងជនជាតិ ជ្វីហ្វ ដែលបានផ្ទុះឡើងនៅប្រទេសនេះ ហើយមនុស្សចំនួន ៤៨៦ នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានជនបរទេសចំនួន ១០២ នាក់ផងដែរ៕