ប្រទេសជាច្រើនគាំទ្រសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរលើទូទាំងពិភពលោក

(VOVWORLD) - ការដែលអ.ស.បអនុម័តជាផ្លូវការលើសន្ធិសញ្ញាសកលស្ដីពីការ ហាមឃាត់អាវុធនុយក្លេអ៊ែរនោះ ទទួលបានការស្វាគមន៍របស់ប្រទេសជាច្រើន លើទូទាំងពិភពលោកក៏ដូចជាអង្គការសង្គមនានាផងដែរ 
(VOVworld) - ការដែលអ.ស.បអនុម័តជាផ្លូវការលើសន្ធិសញ្ញាសកលស្ដីពីការ ហាមឃាត់អាវុធនុយក្លេអ៊ែរនោះ ទទួលបានការស្វាគមន៍របស់ប្រទេសជាច្រើន លើទូទាំងពិភពលោកក៏ដូចជាអង្គការសង្គមនានាផងដែរ បើទោះបីជាមហោ អំណាចលោកខាងលិចមួយចំនួនចាត់ទុកថា សន្ធិសញ្ញានេះបានលើកលែងស្ថាន ភាពសន្តិសុខអន្តរជាតិនាបច្ចុប្បន្ន ជាពិសេសគឺការព្រួយបារម្ភអំពីកម្មវិធី នុយក្លេអ៊ែររបស់ស.ប.បកូរ៉េក្ដី។នាថ្ងៃទី៨ កក្កដា មជ្ឈដ្ឋានអ៊ីរ៉ង់អះអាងថា ប្រទេស នេះគាំទ្រយ៉ាងខ្លាំងក្លាសន្ធិសញ្ញាពោលខាងលើរបស់អ.ស.ប។ក្នុងពេលនោះ ឯកអគ្គរដ្ឋទូត Costa Rica ប្រចាំនៅអ.ស.ប Elayne Whyte Gomez វាយតំលៃថា នេះជាជំហានដំបូងដើម្បីឆ្ពោះទៅពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។រីឯ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិហៅនេះជាការបោះជំហានប្រវត្តិ សាស្ត្រ ហើយជាជ័យជមនះសំខាន់របស់មនុស្សលោក។អគ្គលេខាធិការអ.ស.ប លោក Antonio Guterres អះអាងថា សន្ធិសញ្ញាពោលខាងលើបានឆ្លុះបញ្ចាំង នូវការយល់ដឹងកាន់តែជ្រាលជ្រៅរបស់ពិភពលោកស្ដីពីផលវិបាកដ៏ធ្ងន់ធ្ងរដែលសង្គ្រាមនុយក្លេអ៊ែរបង្កឡើងចំពោះមនុស្សលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ