ប្រទេសជាច្រើនចង់សហការជាមួយរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីអាមេរិក Joe Biden

(VOVWORLD) - ប្រទេសជាច្រើននៅអាស៊ីនិងអាមេរិកខាងត្បូង បានផ្ញើសារជូនពរជូនដល់ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden ដោយបង្ហាញពីបំណងចង់សហការជាមួយរដ្ឋាភិបាលថ្មីរបស់លោក។

ប្រទេសជាច្រើនចង់សហការជាមួយរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីអាមេរិក Joe Biden - ảnh 1ប្រធានាធិបតីអាមេរិក Joe Biden ជាមួយលោកស្រីភរិយា Jill Biden (រូបថត៖ TTXVN)

នៅលើទំព័រ Twitter ផ្ទាល់ខ្លួន នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានជូនសេចក្តីអបអរសាទរដល់លោក Joe Biden ក្នុងពិធីស្បថចូលកាន់ដំណែង ប្រធា នាធិបតីលើកទី ៤៦ របស់សហរដ្ឋ អាមេរិក។ លោកនាយករដ្ឋមន្រ្តីឥណ្ឌារូបនេះ ទន្ទឹងរង់ចាំ នឹងសហការ ជាមួយប្រធានាធិបតីថ្មីរបស់អាមេរិកដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌា - អាមេរិកផងដែរ។

ពីទីក្រុងតូក្យូ នាយករដ្ឋមន្រ្តីលោក Suga Yoshihide ក៏បានអបអរសាទរចំពោះប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ មេដឹកនាំជប៉ុនលើកឡើងថា ជប៉ុននិងសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តចងភ្ជាប់គ្នាយ៉ាងជិតស្និទ្ធដោយរាល់កិច្ចព្រមព្រៀងរួម។

នាថ្ងៃដដែល ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានផ្ញើសារអបអរសាទរដល់សមភាគី Biden ដោយសង្កត់ធ្ងន់ថា សម្ព័ន្ធភាពរវាងទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោននឹងអភិវឌ្ឍកាន់តែខ្លាំងជាងទៀត។

មេដឹកនាំនៃប្រទេសឈូងសមុទ្រដូចជា គុយវ៉ែត កាតា បារ៉ែន អារ៉ាប់ប៊ីសាអូឌីតនិងអារ៉ាប់រួមក៏បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ