ប្រទេសជាច្រើនចូលរួមពិព័រណ៍ OCOP អន្តរជាតិនៅវៀតណាម

(VOVWORLD) - ព្រឹត្តិការណ៍ទាំងពីរនេះបានទាក់ទាញការចូលរួមរបស់ស្តង់ទំនិញចំនួន៧០០របស់សហគ្រាសនានាមកពីខេត្តក្រុងចំនួន៤០ទូទាំងប្រទេស។ ក្រៅពីនោះ ឆ្នាំ នេះក៏មានការចូលរួមរបស់សហគ្រាសបរទេសមកពីជប៉ុន ហូឡង់ កម្ពុជា ឥណ្ដា ឡាវ ថៃ ចិន អូស្ត្រាលី និងរុស្ស៊ី ជាដើម។
ប្រទេសជាច្រើនចូលរួមពិព័រណ៍ OCOP អន្តរជាតិនៅវៀតណាម - ảnh 1 ពិធីកាត់ខ្សែបូរប្រារព្ធពិព័រណ

នាថ្ងៃទី១៧ ខែមេសា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Sai Gon ក្រសួង កសិកម្មនិងអភិវឌ្ឍជនបទវៀតណាមសហការជាមួយសមាគមន៍នាំចេញទំនិញ វិចិត្រសិល្បៈវៀតណាម បានរៀបចំពិព័រណ៍អន្តរជាតិឃុំមួយផលិតផលមួយ (OCOP) និងពិព័រណ៍អន្តរជាតិទំនិញវិចិត្រសិល្បៈនិងកាដូ (Lifestyle) ឆ្នាំ២០១៩។

        ព្រឹត្តិការណ៍ទាំងពីរនេះបានទាក់ទាញការចូលរួមរបស់ស្តង់ទំនិញចំនួន៧០០របស់សហគ្រាសនានាមកពីខេត្តក្រុងចំនួន៤០ទូទាំងប្រទេស។ ក្រៅពីនោះ ឆ្នាំ នេះក៏មានការចូលរួមរបស់សហគ្រាសបរទេសមកពីជប៉ុន ហូឡង់ កម្ពុជា ឥណ្ដា ឡាវ ថៃ ចិន អូស្ត្រាលី និងរុស្ស៊ី ជាដើម។

        OCOP ជាកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ជនបទ ដែលត្រូវបាន ដំណើរការអនុវត្តន៍នៅវៀតណាមចាប់តាំងពីឆ្នាំ២០១៣។ កម្មវិធីនេះបានរួម ចំណែករៀបចំរចនាសម្ព័ន្ធឡើងវិញនូវការធ្វើផលិតកម្មកសិកម្ម ឧស្សាហកម្ម សិប្បកម្ម ផ្លាស់ប្ដូរមនសិការធ្វើផលិតកម្ម ហើយលើកស្ទួយប្រាក់ចំណូលសម្រាប់ ប្រជាជននៅតំបន់ជនបទវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ