ប្រទេសជាច្រើនជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថានយ៉ាងប្រញាប់ប្រញាល់

(VOVWORLD) - នៅថ្ងៃទី ១៦ ខែសីហា អាជ្ញាធរអាកាសចរណ៍ស៊ីវិលអាហ្វហ្គានីស្ថាន (ACAA) បានណែនាំជើងហោះហើរដែលមានផ្លូវឆ្លងកាត់នៅរដ្ឋធានីកាប៊ុលឲ្យផ្លាស់ប្តូរចំណត ព្រោះដែនអាកាសកាប៊ុលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយយោធា។

 ប្រទេសជាច្រើនជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថានយ៉ាងប្រញាប់ប្រញាល់ - ảnh 1ហ្វូងមនុស្សព្យាយាមលោតទៅលើយន្តហោះបង្កឱ្យមានភាពច្របូកច្របល់នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុលថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២១ នៅពេលដែលពួកតាលីបង់ប្រកាសគ្រប់គ្រងអាហ្វហ្គានីស្ថាន (រូបថត៖ AP/TTXVN)

នៅក្នុងបរិបទអស្ថិរភាពសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រទេសជាច្រើនកំពុងប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសនេះ។ នៅថ្ងៃទី ១៦ ខែសីហា រដ្ឋមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធបារាំង Florence Parly បានឲ្យដឹងថា ពលរដ្ឋបារាំងរាប់សិបនាក់នឹងត្រូវធ្វើមាតុភូមិនិវត្តន៍តាមយន្តហោះពីអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានដាក់ពង្រាយកងទ័ពរាប់រយនាក់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានដើម្បីជួយក្នុងការជម្លៀសប្រជាជនជិត ២.០០០ នាក់។ ប្រទេសស្វីសបានដកបុគ្គលិកទីភ្នាក់ងារអភិវឌ្ឍន៍ចំនួន ៣ នាក់ចេញពីទីក្រុងកាប៊ុល ហើយកំពុងពិបាកក្នុងការជម្លៀសបុគ្គលិកនៅក្នុងប្រទេសសាមី។ រដ្ឋមន្ត្រីការបរទេសស៊ុយអែត Ann Linde បានប្រកាសថា ស៊ុយអែតបានជម្លៀសបុគ្គលិកស្ថានទូតទាំងអស់ចេញពីទីក្រុងកាប៊ុល ហើយគ្រោងនឹងបញ្ចូនបុគ្គលិកអាហ្វហ្គានីស្ថានចេញពីប្រទេសនេះផងដែរ។ ចំណែកឯប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea-in នៅថ្ងៃទី ១៦ ខែសីហាក៏បានបញ្ជាឱ្យជម្លៀសបុគ្គលិកការទូតនិងពលរដ្ឋរបស់ខ្លួនទាំងអស់នៅអាហ្វហ្គានីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ