ប្រទេសជាច្រើននៅតំបន់ឈូងសមុទ្រពែក្សកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា
(VOVWORLD) - អារ៉ាប់ប៊ីសាអូឌីត អេហ្ស៊ីប បារ៉ែននិងអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី៥ មិថុនាបានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយចាត់ទុក ថា ប្រទេសនេះគាំទ្រភេរវកម្ម។
ព្រះមហាក្សត្រកាតា Tamim bin Hamad Al Thani (រូបថត៖Reuters) |
(VOVworld) - អារ៉ាប់ប៊ីសាអូឌីត អេហ្ស៊ីប បារ៉ែននិងអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី៥ មិថុនាបានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយចាត់ទុក ថា ប្រទេសនេះគាំទ្រភេរវកម្ម។អារ៉ាប់ប៊ីសាអូឌីតឲ្យដឹងថា ប្រទេសនេះបានកាត់ ផ្ដាច់ទំនាក់ទំនងការទូតហើយបិទច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាងកាតា ដើម្បីការពារសន្តិសុខជាតិចំពោះមុខការគំរាមកំហែងដោយលទ្ធិភេរវកម្មនិង ជ្រុលនិយម។ក្រសួងការបរទេសអេហ្ស៊ីបក៏បានចោទប្រកាន់កាតាគាំទ្រភេរវកម្ម ដែលក្នុងនោះមានអង្គការបងប្អូនអ៊ីស្លាម (MB) ផងដែរ។បារ៉ែនបានសំណូមពរឲ្យ ប្រជាពលរដ្ឋកាតា ត្រូវចាកចេញពីប្រទេសនេះក្នុងរយៈពេល១៤ថ្ងៃ ខណៈដែល អ្នកការទូតកាតាត្រឹមតែមានរយៈពេល៤៨ម៉ោងដើម្បីចាកចេញពីបារ៉ែនតែ ប៉ុណ្ណោះ។អេមីរ៉ាតអារ៉ាប់រួមក៏បានសំណូមពរឲ្យអ្នកការទូតកាតាត្រូវចាកចេញពី UAE ក្នុងរយៈពេល៤៨ម៉ោងផងដែរ៕