ប្រទេសជាច្រើននៅទ្វីបអឺរ៉ុបបង្កើនការប្រឆាំងភេរវកម្ម
|
រូបថតៈAFP |
(VOVworld)-ប៉ូលីសអង់គ្លេសនាថ្ងៃទី៤មេសាបានឲ្យដឹងថា ត្រូវចាប់ឃុំជនសង្ស័យ
ចំនួន៦នាក់ដោយបទពាក់ព័ន្ធដល់បណ្តាការវាយប្រហារភេរវកម្ម ក្នុង ជំលោះនៅ
ស៊ីរី។ មុននោះមួយថ្ងៃ កងកម្លាំងសន្តិសុខទួរគីក៏បានចាប់ឃុំខ្លួនជនអង់គ្លេស៩នាក់ ក្នុងនោះមានយុវជនចំនួន៤នាក់ ដែលកំពុងស្វែងរកវិធីទៅកាន់ ស៊ីរី។ ក្នុងពេល
ជាមួយគ្នានោះ នៅរ៉ូម៉ាលីមជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះបានឲ្យដឹង ថានឹងបណ្តេញ
ជនប្រទេសចំនួន៧នាក់ ដោយបទចូលរួមការជ្រើសរើសសមា ជិកឲ្យ IS និង
បណ្តាញភេរវកម្ម al-Qaeda។ នៅអ៊ីតាលី ពលរដ្ឋ Morroco ១នាក់ ក៏ត្រូវការបណ្តេញ
ចេញ ដោយសារចូលរួមក្រុមជនសកម្មប្រយុទ្ធឥស្លាម IS ផងដែរ៕