ប្រទេសជាច្រើនបានដាក់ទណ្ឌកម្មប្រឆាំង​នឹង​រុស្ស៊ី

(VOVWORLD) - នៅថ្ងៃទី ២២ ខែកុម្ភៈ សហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្មលើកដំបូងប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូបានទទួលស្គាល់ជាផ្លូវការ នូវឯករាជ្យភាពនៃសាធារណ រដ្ឋប្រជាមានិតស្វ័យប្រកាស Donetsk (DPR) និងសាធារណរដ្ឋប្រជាមានិតស្វ័យប្រកាស Luhansk (LPR) នៅ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន។ 
ប្រទេសជាច្រើនបានដាក់ទណ្ឌកម្មប្រឆាំង​នឹង​រុស្ស៊ី - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  ចុះហត្ថលេខាលើក្រឹត្យមួយ ដោយទទួលស្គាល់ឯករាជ្យភាពនៃសាធារណរដ្ឋស្វ័យប្រកាសចំនួនពីរគឺ Donetsk និង Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ (រូបថត៖AFP/TTXVN)

ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា "រលកទណ្ឌកម្មលើកដំបូង" គឺប្រឆាំងនឹងរបៀបរបបហិរញ្ញវត្ថុ និង "ឥស្សរជន" របស់រុស្ស៊ីក្នុងវិស័យនេះ ហើយវិធានការទាំងនេះនឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី ២៣ ខែកុម្ភៈ។

នៅថ្ងៃដដែលនេះ ចក្រភពអង់គ្លេសបានប្រកាសពីការបង្កកទ្រព្យសម្បត្តិទាំងអស់ស្ថិតនៅអង់គ្លេស របស់ធនាគារចំនួន ៥ និងមហាសេដ្ឋីរុស្ស៊ីចំនួន ៣  ជាទង្វើដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានហៅថា ជា"ការវាយប្រហារលើកដំបូង" ប្រឆាំងនឹងទីក្រុងម៉ូស្គូ ទាក់ទងនឹងបញ្ហានៅអ៊ុយក្រែន។ មហាសេដ្ឋីទាំងនេះ នឹងត្រូវបានហាមប្រាម មិនឱ្យចូលមកអង់គ្លេស ខណៈពេលដែលបុគ្គល និងអង្គភាពនានានៅអង់គ្លេស ក៏មិនបានអនុញ្ញាតឱ្យធ្វើអាជីវកម្មជាមួយមហាសេដ្ឋីទាំងនេះ ក៏ដូចជាធនាគារដែលទទួលរងទណ្ឌកម្ម។

នៅថ្ងៃទី ២៣ ខែកុម្ភៈផងដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជាមួយនឹងការផ្អាកការផ្តល់ទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលនានា ពាក់ព័ន្ធនឹងតំបន់ផ្តាច់ខ្លួនពីអ៊ុយក្រែន។ លើសពីនេះទៅទៀត ជប៉ុនក៏នឹងដាក់បម្រាមពាណិជ្ជកម្មទៅលើតំបន់ទាំងនេះផងដែរ។ ប្រទេសអូស្ត្រាលីនាថ្ងៃដដែលនេះ ក៏បានប្រកាសពីការដាក់ទណ្ឌកម្មលើរុស្ស៊ីទាក់ទងនឹងបញ្ហាទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ