ប្រទេសជាច្រើនបន្តជម្លៀសពលរដ្ឋចេញពីទីក្រុង Wuhan
(VOVWORLD) - គិតដល់ថ្ងៃទី២ខែកុម្ភៈ មាន ពលរដ្ឋកាណាដាចំនួន ៣២៥នាក់បានស្នើសុំអោយរដ្ឋាភិបាលជួយឧបត្ថម្ភចាកចេញពីទីក្រុង Wuhan។
ក្នុងសេចក្ដីប្រកាសរួមចេញពីថ្ងៃទី២ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេស រដ្ឋមន្ត្រីសុខាភិបាលនិងរដ្ឋមន្រ្តីការពារជាតិរបស់កាណាដាបានឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានរៀបចំផែនការជួយឧបត្ថម្ភដល់ពលរដ្ឋកាណាដាដែលមានបំណងចង់ចាកចេញពីទីក្រុង Wuhan ប្រទេសចិន ជាទី កន្លែងដែលផ្ទុះឡើងជំងឺអាសន្នរោគរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស corona ប្រភេទថ្មី (nCoV)។
តាមសេចក្ដីប្រកាសពោលខាងលើថា គិតដល់ថ្ងៃទី២ខែកុម្ភៈ មាន ពលរដ្ឋកាណាដាចំនួន៣២៥ នាក់បានស្នើសុំអោយរដ្ឋាភិបាលជួយឧបត្ថម្ភចាកចេញពីទីក្រុង Wuhan។
នាថ្ងៃដដែល អូស្ត្រាលីបានប្រកាសថា ពលរដ្ឋអូស្ត្រាលីចំនួន២៤៣ នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Wuhan ដោយយន្តហោះឈ្នួល។
មុននោះ ក្រុមមនុស្សចំនួន២៥០នាក់ដែលមានសញ្ជាតិខុសគ្នាចំនួន ៣០ត្រូវបានដឹកជញ្ជូនពីទីក្រុង Wuhan ទៅកាន់មូលដ្ឋានសឹក Istres របស់បារាំង៕