ប្រទេសជាច្រើនបន្តបន្ធូរបន្ថយការរឹតបន្តឹងលើប្រយុទ្ធ​ប្រឆាំង​ជំ​ងឺ​រាតត្បាត

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២ ខែមីនា នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤៣៨,៣លាននាក់ និងមានករណីស្លាប់ជិត ៦លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
ប្រទេសជាច្រើនបន្តបន្ធូរបន្ថយការរឹតបន្តឹងលើប្រយុទ្ធ​ប្រឆាំង​ជំ​ងឺ​រាតត្បាត - ảnh 1

នៅក្នុងលក្ខខណ្ឌបច្ចុប្បន្ននៃជំងឺកូវីដ-១៩ បានអនុញ្ញាតឱ្យប្រទេសជាច្រើន បន្ធូរបន្ថយ ឬពិចារណាលើការបន្ធូរបន្ថយតម្រូវការចូល សម្រាប់អ្នកដំណើរបរទេស។

ជាក់ស្តែង ចាប់ពីថ្ងៃទី ១ ខែមីនា អ៊ីតាលីបានបន្ធូរបន្ថយការរឹតបន្តឹងការចូល សម្រាប់អ្នកដំណើរទាំងអស់ ដែលចូលមកក្នុងប្រទេសក្រៅពីសហភាពអឺរ៉ុប (EU) ដោយអនុញ្ញាតឱ្យអ្នកដែលមានវិញ្ញាបនបត្រចាក់វ៉ាក់សាំង ឬ ជាសះស្បើយពីជំងឺកូវីដ-១៩ និងមានលទ្ធផលធ្វើតេស្តអវិជ្ជមាន។ ទន្ទឹមនឹងនេះ ម៉ាឡេស៊ីនឹងបន្ធូរបន្ថយបទប្បញ្ញត្តិចូលមកប្រទេសមួយចំនួន ចាប់ពីថ្ងៃទី ៣ ខែមីនា។

នៅថ្ងៃដដែលនោះ ជប៉ុនបានបន្ធូរបន្ថយវិធានការត្រួតពិនិត្យព្រំដែន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយនឹងការកើនឡើងនៃចំនួនមនុស្សចូលប្រទេសពី ៣.៥០០ ទៅ ៥.០០០នាក់ ក្នុងមួយថ្ងៃ រួមទាំងជនបរទេសដែលចូលមកក្នុងគោលដៅទេសចរណ៍ផងដែរ។ លើសពីនេះទៅទៀត វិធានការធ្វើចត្តាឡីស័កក៏បានបន្ធូរបន្ថយសម្រាប់អ្នកដែលចូលមកប្រទេសផងដែរ។

ក្នុងពេលជាមួយគ្នានោះ មជ្ឈដ្ឋានសុខាភិបាលកំពូលរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសនេះកំពុងពិចារណាលើការលើកលែងធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងគ្រប់គ្រាន់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ