ប្រទេសជាច្រើនបានសន្យាផ្តល់ជំនួយសំរាប់ជនភៀសខ្លួនស៊ីរីនិងអ៊ីរ៉ាក់

ប្រទេសជាច្រើនបានសន្យាផ្តល់ជំនួយសំរាប់ជនភៀសខ្លួនស៊ីរីនិងអ៊ីរ៉ាក់ - ảnh 1
ប្រទេសជាច្រើនបានសន្យាផ្តល់ជំនួយសំរាប់ជនភៀសខ្លួនស៊ីរីនិងអ៊ីរ៉ាក់

(VOV)_ក្នុងសភាពការណ៍ដែលរលកជនភៀសខ្លួនពីប្រទេសមជ្ឈឹមបូពា៍ ​ចូល
មកអឺរ៉ុប កំពុងប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញនេះ នាថ្ងៃទី២៩ កញ្ញា ប្រទេសជា​ច្រើនបាន
សន្យាបង្កើនជំនួយសំរាប់ជនភៀសខ្លួនស៊ីរីនិងអ៊ីរ៉ាក់។ ថ្លែងមតិនៅ​មហាសន្និបាត 
អង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសន្យាផ្តល់ជំ
នួយជាប្រាក់ចំនួន១,៥ពាន់លានដុល្លារអាមេរិក សំរាប់​ជនភៀសខ្លួនស៊ីរីនិងអ៊ីរ៉ាក់
 និងទឹកប្រាក់ចំនួន៧៥០លានដុល្លារអាមេរិក សំរាប់​សកម្មភាពកសាងសន្តិភាព
ឡើងវិញ​នៅមជ្ឈឹមបូពារ និងអាហ្វ្រីក។​ ក្រុមបណ្ដា​ប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ 
( G7) និងប្រទេសមួយចំនួនទៀត ក៏បាន​សន្យា​ផ្តល់​ទឹកប្រាក់ចំនួន១,៨ពាន់លាន
ដុល្លារអាមេរិក សំរាប់ការងារជយយឧបត្ថម្ភ​ជនភៀសខ្លួនរបស់អង្គការសហប្រជា
ជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ