ប្រទេសជាច្រើនបានអះអាងថាបន្តជំរុញកិច្ចព្រមព្រៀង TPP
|
ប្រទេសជាច្រើនបានអះអាងថាបន្តជំរុញកិច្ចព្រមព្រៀង TPP |
(VOV)_បន្ទាប់ពីពេលប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក Donald
Trump បានប្រកាសដកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូអន្តរប៉ាស៊ី
ហ្វីក (TPP) ប្រទេសជាសមាជិក TPP ជាច្រើនបានអះអាងថា៖ បន្តជំរុញកិច្ចព្រមព្រៀង
នេះដល់ទី ដៅចុងក្រោយ។ ថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី២២វិច្ឆិកា
រដ្ឋមន្ត្រីការបរទេសឈីលី លោក Heraldo Munoz បានសង្កត់ធ្ងន់ថា៖ ទោះបីជាអាមេរិក
បានចូលរួម TPP ឬទេ គឺប្រទេសជាសមាជិកទាំងឡាយនៅបន្តជំរុញកិច្ចព្រមព្រៀងពា
ណិជ្ជកម្មនេះដល់ជោគជ័យ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ែរូ
លោក Eduardo Ferreyros ក៏បាននាំចេញសំណូមពរមួយចំនួនដើម្បីកែទម្រង់ TPP សំ
ដៅស្រោចស្រង់កិច្ចព្រមព្រៀងនេះ បន្ទាប់ពីសេចក្ដីប្រាកាស”ធ្វើពហិការ” TPP របស់
លោក Donald Trump ដែរ៕