ប្រទេសជាច្រើនប្រឆាំងជំទាស់ការចរចារស្តីពីបទហាមឃាត់អាវុធនុយក្លេអ៊ែររបស់ អ.ស.ប.


ប្រទេសជាច្រើនប្រឆាំងជំទាស់ការចរចារស្តីពីបទហាមឃាត់អាវុធនុយក្លេអ៊ែររបស់ អ.ស.ប.  - ảnh 1
ប្រទេសជាច្រើនប្រឆាំងជំទាស់ការចរចារស្តីពីបទហាមឃាត់អាវុធនុយក្លេអ៊ែររបស់ អ.ស.ប. (cand.vn)

(VOVworld) – នាថ្ងៃទី ២៧ មិនា ប្រទេសចំនួនជាង ១០០ បានចាប់ផ្តើមការចរ
 ចារស្តីអំពីបទហាមឃាត់អាវុធនុយក្លេអ៊ែរដំបូងរបស់ អ.ស.ប. គ្មានការចូលរួម
របស់ប្រទេសមួយចំនួន។ វង់ចរចារនេះស្ថិតក្នុងការខំប្រឹងប្រែងរបស់សហគមន៍
អន្តរជាតិសំដៅទទួលបានបទហាមឃាត់អាវុធនុយក្លេអ៊ែរដែលមានចរិតលក្ខណៈ
ចាប់បង្ខំមួយ។ ប៉ុន្តែមុនពេលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅ ប្រទេសចំនួន ៤០ បាន
បដិសេធចូលរួមការចរចារនេះ ក្នុងនោះ មានមហាអំណាចខាងនុយក្លេអ៊ែរ រួម
មាន អាមេរិក អង់គ្លេស បារាំង រុស្ស៊ីនិងចិន។ ថ្លែងមតិចំពោះមុខប្រទេស
សម្ព័ន្ធមិត្តរបស់អាមេរិកចំនួន ២០ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប.
លោកស្រី Nikky Haley បានឡើងសម្លេងប្រឆាំងជំទាស់បទហាមឃាត់ពោល
ខាងលើប​ន្ទាប់ពីពិនិត្យមើលការគំរាមកំហែងសន្តិសុខលើពិភពលោកនា
បច្ចុប្បន្ន ។ លោកស្រីមានមន្ទិលអំពីលទ្ធភាពដែលប្រទេសកូរ៉េខាងជើងនឹង
ឯកភាពអំពី បទហាមឃាត់អាវុធនុយក្លេអ៊ែរមួយ។ តាមគំរោង វង់ចរចារ
នុយក្លេអ៊ែរលើកនេះ នឹងអូសបន្លាយដល់ថ្ងៃទី ៣១ មិនា និងវង់ចរចារជា
បន្តអាចប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ មិថុនា ដល់ថ្ងៃទី ៧ កក្កដា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ