ប្រទេសជាច្រើនប្រឆាំងជំទាស់​នឹងឧបាយកល​វាយប្រហារស្ថាប័នប្រជាធិបតេយ្យនៅក្នុងប្រទេសប្រេស៊ីល

(VOVWORLD) - កាលពីថ្ងៃទី៨ ខែមករាមេដឹកនាំនៃប្រទេសអាមេរិកឡាទីនជាច្រើននិងពិភពលោកបានឡើងសម្លេងគាំទ្រប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បន្ទាប់ពីអ្នកគាំទ្រអតីតប្រធានាធិបតី Jair Bolsonaro បានវាយប្រហារទីស្នាក់ការរដ្ឋសភា តុលាការកំពូល និងសាខានីតិប្រតិបត្តិនៅរដ្ឋធានី Brasilia ក្នុងពេលដំណាល់គ្នា ដែលត្រូវបានគេចាត់ទុកថាមានបំណងអនុវត្តឧបាយកលធ្វើរដ្ឋប្រហារ និងរារាំងសកម្មភាពរបស់រដ្ឋាភិបាលដែលទើបតែឡើងកាន់អំណាច។
ប្រទេសជាច្រើនប្រឆាំងជំទាស់​នឹងឧបាយកល​វាយប្រហារស្ថាប័នប្រជាធិបតេយ្យនៅក្នុងប្រទេសប្រេស៊ីល - ảnh 1ក្រុមបាតុករដែលគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣។ (រូបថត៖ AFP/TTXVN)

ចែករំលែកនៅលើ Twitter ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានថ្កោលទោស "ហ្វាស៊ីសនិយមដែលមានបំណងធ្វើរដ្ឋប្រហារ" ហើយបានចាត់ទុកថា ភាគីស្តាំជ្រុលនិយមក្នុងប្រទេសប្រេស៊ីលមិនអាចរក្សាសន្ធិសញ្ញាមិនប្រើប្រាស់ អំពើហិង្សាឡើយ។ មេដឹកនាំកូឡុំប៊ីក៏បានអំពាវនាវឱ្យមានការអនុម័តធម្មនុញ្ញប្រជាធិបតេយ្ យរបស់អង្គការបណ្តាប្រទេសអាមេរិក (OAS) ។

ប្រធានាធិបតីឈីលីលោក Gabriel Boric បានហៅការវាយប្រហារលើស្ថាប័នរដ្ឋចំនួនបីក្នុងប្រទេសប្រេស៊ីលថា «មិនអាចទទួលយកបានឡើយ» ដែលបំពានលើគោលការណ៍ប្រជាធិបតេយ្យ។ ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានសម្តែងការគាំទ្រចំពោះប្រធានាធិបតី Lula da Silva ប្រឆាំងនឹង "ឧបាយកលធ្វើរដ្ឋប្រហារ" ហើយសង្ឃឹមថា សាមគ្គីភាពនៅក្នុងតំបន់អាមេរិកឡាទីននឹងត្រូវបានលើកកម្ពស់ក្នុងពេលវេលាដ៏សំខាន់នេះ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានថ្កោលទោសការវាយប្រហារទៅលើស្ថាប័នប្រជាធិបតេយ្យនៅក្នុងប្រទេសប្រេស៊ីល ដោយសង្កត់ធ្ងន់ថា Lula da Silva ត្រូវបានបោះឆ្នោតជ្រើសរើសតាមបែបប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសថា មុខសញ្ញាជាប់ពាក់ព័ន្ធទាំងអស់ក្នុងការលុកចូលវិមានប្រធានាធិបតី និងអគាររដ្ឋាភិបាលក្នុងរដ្ឋធានី Brasilia កាលពីថ្ងៃទី ៨ ខែមករា នឹងត្រូវបានស៊ើបអង្កេត និងផ្តន្ទាទោស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ