ប្រទេសជាច្រើនប្រឆាំងជំទាស់សេចក្ដីសម្រេចចិត្តដែលអំពាវនាវនាំព្យុងយ៉ាងទៅកាន់ICC

(VOVworld) - ថ្លែងមតិនាថ្ងៃទី១៨ ធ្នូ នៅមហាសន្និបាតអង្គការសហប្រជាជាតិ
(អ.ស.ប) ក្រោយពីស្ថាប័ននេះអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការអំពាវនាវនាំ
សធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ
(ICC) អគ្គរដ្ឋទូតរងរបស់ប្រទេសនេះប្រចាំនៅអ.ស.បលោក An Myong Hun បាន
ចោតប្រកាន់សេចក្ដីសម្រេចចិត្តពោលខាងលើ គឺផលិតផលនៃឧបាយកល១និង
ការជំលោះនយោបាយ ដោយឈរលើរបាយការណ៍មិនមែនជាពិត។

ប្រទេសជាច្រើនប្រឆាំងជំទាស់សេចក្ដីសម្រេចចិត្តដែលអំពាវនាវនាំព្យុងយ៉ាងទៅកាន់ICC  - ảnh 1
មហាសន្និបាតអ.ស.ប នាថ្ងៃទី១៨ ធ្នូ បានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការអំពាវនាវ នាំសធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) (រូបថត៖Xinhua/TTXVN)


ជាមួយគ្នានោះ គុយបាបានចាត់ទុកថា ការបោះឆ្នោតអំពីឯកសារដែលបានតាក់
តែងដោយសហភាពអឺរ៉ុបនិងជប៉ុននេះ នឹងបង្កើតឡើងបុព្វបទ១ដ៏គ្រោះថ្នាក់គឺ
ជំនួសឲ្យការជំរុញកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ផ្ទុយទៅវិញបណ្ដាប្រទេសស្វះ
ស្វែងរកតែវិធានការដាក់ទណ្ឌកម្មប៉ុណ្ណោះ។ចិន រុស្ស៊ី បេឡារុស អ៊ីរ៉ង់ ស៊ីរីនិង
វេណេហ្សូអេឡា ក៏បានប្រឆាំងជំទាស់សេចក្ដីសម្រេចចិត្តពោលខាងលើ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ