ប្រទេសជាច្រើនព្រួយបារម្ភក្រោយពីរឿងដែលពួកឧទ្ទាម Houthi នៅយេម៉ែនបាញ់កាំជ្រួចទៅលើអារ៉ាប់ប៊ីសាអូឌីត
(VOVWORLD) - ប្រទេសជាច្រើនលើពិភពលោកបានសំដែងការព្រួយ
បារម្ភយ៉ាងជ្រាលជ្រៅអំពីករណីបាញ់បង្ហោះកាំជ្រួចពីយេម៉ែនទៅលើ
អារ៉ាប់ប៊ីសាអូឌីត ក្រោយពីក្រុម ឧទ្ទាម Houthi បញ្ជាក់ថា ខ្លួនបានដំណើរ
ការវាយប្រហារដោយកាំជ្រួចនាថ្ងៃទី១៩ ធ្នូ។
ក្រុមឧទ្ទាម Houthi បាញ់កាំជ្រួចទៅលើព្រលានយន្តហោះនៅរដ្ឋធានី Riyadh របស់អារ៉ាប់ប៊ីសាអូឌីតនាថ្ងៃទី៤ វិច្ឆិកា (រូបថត៖ Reuters/TTXVN)
|
ក្រសួងការបរតេសគុយវ៉ែតនាថ្ងៃទី១៩ ធ្នូ បានរិះគន់យ៉ាងខ្លាំងក្លាការដែលក្រុមឧទ្ទាម Houthi
បាញ់កាំជ្រួចមីស៊ីលទៅលើរដ្ឋធានី Riyadh របស់អារ៉ាប់ប៊ីសាអូឌីត។ សេចក្ដីថ្លែងការណ៍របស់
ក្រសួងពោលខាងលើបានលើកច្បាស់ថា ទង្វើរបស់ក្រុម Houthi បានរំលោភទៅលើសេចក្
សំរេចចិត្តរបស់អ.ស.ប បង្ខូចយ៉ាងធ្ងន់ធ្ងរទៅលើស្ថានភាពសន្តិសុខនិងស្ថិរភាពក្នុងតំបន់។
ក្នុងពេលនោះ អេមីរ៉ាតអារ៉ាប់រួម ហ្ស៊កដានី លីបង់និងម៉ារ៉ុកក៏បានថ្កោលទោសការវាយ
ប្រហារពោលខាងលើ ព្រមទាំងអំពាវនាវឲ្យភាគីទាក់ទិនទាំងអស់ចូលរួមកិច្ចចរចាដើម្បីដោះ
ស្រាយជំលោះនាបច្ចុប្បន្ន។
មុននោះនាថ្ងៃដដែល ក្រុមឧទ្ទាម Houthi ប្រកាសថា ខ្លួនបានបាញ់កាំជ្រួចមួយគ្រាប់ទៅលើ
បរមរាជវាំង al-Yamamah ជាទីស្នាក់នៅរបស់ព្រះមហាក្សត្រអារ៉ាប់ប៊ីសាអូឌីត Salman នៅ
រដ្ឋធានី Riyadh ជាមួយគោលដៅគឺកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអារ៉ាប់ប៊ីសាអូឌីតនៅទីនេះ៕