ប្រទេសជាច្រើនព្រួយបារម្ភអំពីក្រឹត្យអន្តោប្រវេសន៍ថ្មីរបស់អាមេរិក

ប្រទេសជាច្រើនព្រួយបារម្ភអំពីក្រឹត្យអន្តោប្រវេសន៍ថ្មីរបស់អាមេរិក  - ảnh 1
ប្រទេសជាច្រើនព្រួយបារម្ភអំពីក្រឹត្យអន្តោប្រវេសន៍ថ្មីរបស់អាមេរិក (VNA)


(VOVworld) – នាថ្ងៃទី ៧ មិនា អ៊ីរ៉ង់បានឲ្យដងឹថា៖ ប្រទេសនេះនឹងបន្តហាម
ឃាត់ប្រជាពលរដ្ឋអាមេរិកឆ្លងដែនចូលក្នុងអ៊ីរ៉ង់។ កាយវិការនេះត្រូវបានចាត់
ទុក ជាការតបតវិញក្រឹត្យអន្តោប្រវេសន៍ថ្មីបំផុតរបស់ប្រធានាធិបតីអាមេរិក
លោក Donald Trump តម្រង់ទៅលើប្រទេសឥស្លាមមួយចំនួន។ ក្រសួងការបរទេស
អ៊ីរ៉ង់បានថ្កោលទោសក្រឹត្យថ្មីរបស់អាមេរិកគឺផ្ទុយទៅនឹងច្បាប់អន្តរជាតិនិងមិន
សមហេតុសមផល។ ប្រធានាធិបតីថ្មីរបស់ស៊ូម៉ាលី លោក Abdullahi Mohamed
ក៏បានរិះគន់ហើយអំពាវនាវលុបចោលក្រឹត្យនេះ ផងដែរ។ នាថ្ងៃដដែល ក្រសួង
ការបរទេសស៊ូដង់ក៏បានថ្កោលទោសឯកសារពោលខាងលើរបស់អាមេរិក ដោយសារ
ក្រឹត្យនេះនឹងរារាំងការចរចាររវាង Khartoum និងវ៉ាស៊ីនតោនអំពីការ ខំប្រឹង
ប្រែងប្រយុទ្ធប្រឆាំងនឹងលទ្ធិភេវរកម្មនៅក្នុងតំបន់និងលើពិភពលោក។ មុន
នោះ នាថ្ងៃទី ៦ មិនា (តាមម៉ោងអាមេរិក) ប្រធានាធិបតីអាមេរិក លោក
Donald Trump បានចុះហត្ថលេខាលើក្រឹត្យហាមប្រាមឆ្លងដែនជាបណ្តោះអាសន្ន
ថ្មីចំពោះប្រជាពលរដ្ឋអ៊ីរ៉ង់ លីប៊ី ស៊ីម៉ាលី ស៊ីរី ស៊ូដង់និងយេម៉ែន ចូលក្នុងអាមេរិក
ក្នុងរយៈពេល ៩០ ថ្ងៃ។ នៅក្នុងបញ្ជីរាយនាមលើកនេះគ្មានអ៊ីរ៉ាក់ទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ