ប្រទេសជាច្រើនមានគោលបំណងចង់ទទួលពលករវៀតណាម
(VOVWORLD) - ក្នុងឆ្នាំ២០១៩ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បន្ត ដំណើរការដំណោះស្រាយសំដៅរក្សាស្ថិរភាពនិងពង្រីកការនាំពលករទៅធ្វើការនៅឯបរទេសតាមកិច្ចសន្យា។
លោក Nguyen Gia Liem អនុប្រធាននាយកដ្ឋាន គ្រប់គ្រងពលករនៅឯបរទេសនៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច បានអោយដឹងថា៖
“នាបច្ចុប្បន្ន មានប្រទេសជាច្រើនកំពុងយកចិត្តទុកដាក់ដល់ការទទួល ពលករវៀតណាមដូចជាប្រទេសនៅតំបន់អឺរ៉ុបខាងកើត។ ក្រៅពីនោះ មាន ប្រទេសមជ្ឈឹមបូព៌ាមួយចំនួនក៏យកចិត្តទុកដាក់ដល់ពលករវៀតណាម ផងដែរ ដូចជាប្រទេសគុយវ៉ែតនិងអេមីរ៉ាត អារ៉ាប់រួម ក៏បានលើកសំណើរជាមួយយើងខ្ញុំ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការទទួលពលករវៀតណាម”។
ឆ្នាំ២០១៨ជាឆ្នាំទី៥ជាបន្តបន្ទាប់ដែលបរិមាណពលករវៀតណាមទៅធ្វើការនៅឯបរទេសបានហួសពីកម្រិត ១ សែននាក់ក្នុងមួយឆ្នាំ ដោយមានពលករ សរុបចំនួន១សែន៤ម៉ឺននាក់ ដែលហួសពី៣០%បើធៀបនឹងផែនការដំបូង៕