ប្រទេសជាច្រើនមានគោលបំណងជំរុញទំនាក់ទំនងជាមួយក្រសួងការពារប្រទេសវៀតណាម

(VOVworld)-នៅក្នុងបណ្ដាជំនួបទ្វេភាគីដែលប្រព្រឹត្តិទៅខាងក្រៅនៃជំនួប
សន្ទនា Shangri-La លើកទី១៣ ដែលត្រូវបានរៀបចំឡើងនៅសឹង្ហបុរី ចាប់តាំង
ពីថ្ងៃទី៣០ឧសភាដល់ថ្ងៃទី១មិថុនា នាយឧត្តមសេនីយ៍លោក Phung Quang
Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹង ថា មានប្រទេស
ជាច្រើនបានសម្ដែងគោលបំណង់ចង់ជំរុញទំនាក់ទំនងជាមួយក្រសួងការពារ
ប្រទេសវៀតណាម។នាយឧត្តមសេនីយ៍ Phung Quang Thanh បានមានជំនួប
សន្ទនាទ្វេភាគីដោយឡែកជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិនៃបណ្ដាប្រទេស
រួមមាន​ អាមេរិក ជប៉ុន​ បារាំង អង់គ្លេស អូស្រ្តាលី​ និងសង្ហបុរី។
ឧត្តមសេនីយ៍ឯកលោក​​ Nguyen Chi Vinh​ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារ
ប្រទេសវៀតណាមក៏មានបណ្ដាការជួបធ្វើការ ជាមួយសមភាគីរុស្សី​ ក៏ដូចជា
លោក Wang Guanzhong អគ្គសេនាធិការរងកងទ័ពរំដោះប្រជាជនចិន និងនាយ
ឧត្តមសេនីយ៍ Martin Dempsey ប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពចម្រុះ
អាមេរិក។

ប្រទេសជាច្រើនមានគោលបំណងជំរុញទំនាក់ទំនងជាមួយក្រសួងការពារប្រទេសវៀតណាម - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Chuck Hagel (រូបថត៖​TTXVN)
ថ្នាក់ដឹកនាំនៃប្រទេសនានាសុទ្ធតែយកចិត្តទុកដាក់ដល់សភាពការលើសមុទ្រ
ខាងកើតនាបច្ចុប្បន្ន​​ ហើយអ្នកដឹកនាំក្រសួងការពារប្រទេសវៀតណាមបាន
ចែករំលេកព័ត៍មាន ​បរានុម័ត ដោយឈរលើស្មារតីស្ថាបនា។រដ្ឋមន្ត្រី Phung Quang​
Thanh បានឲ្យដឹងថា​​​ជប៉ុននិងអាមេរិកយកចិត្តទុកដាក់ជួយឧបត្ថម្ភកងកម្លាំង
ប៉ូលីសសមុទ្រវៀតណាមក្នុងការលើកកំពស់សមត្ថភាព គ្រប់គ្រងតំបន់
សមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ