ប្រទេសជាច្រើនរកឃើញករណីដំបូងឆ្លងវីរុស Zika

ប្រទេសជាច្រើនរកឃើញករណីដំបូងឆ្លងវីរុស Zika  - ảnh 1
ប្រទេសជាច្រើនរកឃើញករណីដំបូងឆ្លងវីរុស Zika (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ កុម្ភៈ ក្រសួងសុខាភិបាលឆែកបានទទួលស្គាល់ករណី
ចំនួន ២ ឆ្លងវីរុស Zika ដោយសត្វមូសខាំ។ អ្នកជំងឺសុទ្ធតែជាភ្ញៀវទេសចរដែល
បានទៅទស្សនានៅតំបន់ការីបេក្នុងរយៈពេល ២ សប្តាហ៍កន្លងទៅ។ នាថ្ងៃដ ដែល
 ក្រសួងសុខាភិបាលការងារនិងសន្តិសុខសង្គមជប៉ុនបានទទួលស្គាល់ថា៖  
ករំណីឆ្លងវីរុស Zika ដំបូងនៅប្រទេសនេះគឺយុវជនបុរសនៅទីក្រុង Kawasaki
ខេត្ត Kanagawa ដែលបានទៅទេសចរណ៍នៅប្រេស៊ីលចាប់ពីថ្ងៃទី ៩ ដល់ទី
 ២០ កុម្ភៈ ឆ្នាំ ២០១៦។ នាថ្ងៃនេះដែរ រដ្ឋមន្ត្រីសុខាភិបាល Costa Rica លោក
Fernando Llorca បានទទួលស្គាល់ករណីចំនួន ២ ឆ្លងវីរុសគ្រោះថ្នាក់នេះដែរ
 ក្នុងនោះមាននារីមានគភ៌មួយនាក់៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ