ប្រទេសជាច្រើនរឹតបន្តឹងវិធានការកាត់បន្ថយជនអន្តោប្រវេសន៍

ប្រទេសជាច្រើនរឹតបន្តឹងវិធានការកាត់បន្ថយជនអន្តោប្រវេសន៍ - ảnh 1
ប៉ូលីសហ៊ុងគ្រីត្រួតពិនិត្យជនចំណាកស្រុកនៅពេលឆ្លងខ្សែព្រំដែន
រវាងហ៊ុងគ្រីនិងស៊ែរប៊ី 
(រូបថត៖Reuters)

(VOVworld) - បែលហ្ស៊ីកសំរេចអនុវត្តន៍វិធានការត្រួតពិនិត្យនៅខ្សែព្រំដែន ជាមួយ
បារាំងចាប់ពីថ្ងៃទី២៤ កុម្ភៈ​ព្រមទាំងដំណើរការយាមល្បាតនៅទីនេះផងដែរ។ដូច្នេះ
 គិតដល់ពេលនេះមានប្រទេសចំនួន៩ក្នុងតំបន់ធ្វើដំណើរដោយសេរីភាព​ Schegen 
ត្រូវបង្ខំចិត្តអនុវត្តន៍ការត្រួតពិនិត្យខ្សែព្រំដែនឡើងវិញដើម្បី ទប់ទល់នឹងវិបត្តិជន
អន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរបំផុតគិតតាំងពីក្រោយសង្គ្រាមលោក ទី២មក។ 
ក្នុងបំរ៉ែបំរួលទាក់ទិនមួយទៀត ស្លូវេនីក៏បានប្រកាសថា នឹងរឹតបន្តឹងការត្រួតពិនិត្យ
ខ្សែព្រំដែនក្នុងករណីការកំណត់អំពីជនអន្តោប្រវេសន៍នៃទី្វបអឺរ៉ុបមិនត្រូវបានគោ
រព។ប្រសិនបើប្រការនេះប្រព្រឹត្តទៅ​ បរិមាណប្រទេសដែលទាត់ចោលសន្ធិសញ្ញា
 Schegen គិតតាំងពីខែកញ្ញាឆ្នាំ២០១៥នឹងកើនឡើង១០ប្រទេស រួមមាន៖ ន័រវេស
ស៊ុយអែត ដាណឺមាក់​ អូទ្រីស អាល្លឺម៉ង់ ហ៊ុងគ្រី បារាំងនិងម៉ាល់ត៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ