ប្រទេសជាច្រើនរៀបចំផែនការបន្ធូរបន្ថយការបិទប្រទេស
(VOVWORLD) - នាថ្ងៃទី ៧ ខែឧសភា រដ្ឋាភិបាលន័រវេស បានឲ្យុដឹងថាសាលារៀននានានៅប្រទេសនេះគ្រោងនឹងបើកឡើងវិញចាប់ពីដើមសប្តាហ៍ក្រោយ (ថ្ងៃទី ១១ ខែឧសភា) ខណៈដែលបារខ្លឹបកម្សាន្តត្រូវបានអនុញ្ញាតឲ្យបើកវិញចាប់ពីថ្ងៃទី ១ ខែមិថុនា ក្នុងបរិបទដែលករណីឆ្លងជំងឺថ្មីកំពុងថយចុះតាមមួយថ្ងៃៗ។
យោងតាមរដ្ឋាភិបាលន័រវេសបានឲ្យដឹងថាព្រឹត្តិការណ៍សំដែងវប្បធម៌និងកីឡានានាដែលប្រមូលផ្តុំមនុស្សរហូតដល់ ២០០ នាក់នឹងត្រូវបានអនុញ្ញាតឱ្យរៀបចំចាប់ពីថ្ងៃទី ១៥ ខែមិថុនា។
រីឯនៅប្រទេសដាណឺម៉ាក នាថ្ងៃទី ៧ ខែឧសភា មជ្ឈដ្ឋានមន្ត្រីប្រទេសនេះបានជូនដំណឹងថានឹងអនុញ្ញាតឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្មបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី ១១ ខែឧសភា សាកលវិទ្យាល័យ ភោជនីយដ្ឋាននិងកន្លែងសាសនានានាក៏នឹងចាប់ផ្តើមដំណើរការឡើងវិញដែរក្នុងមួយសប្តាហ៍បន្ទាប់មកផងដែរ។
ទន្ទឹមនឹងនេះដែរ ប្រទេសបារាំងគ្រោងនឹងចាប់ផ្តើមបន្ធរបន្ថយបទបញ្ជាបិទប្រទេសនៅថ្ងៃទី១១ ខែឧសភា ខាងមុខនេះ បន្ទាប់ពីចំនួនករណីឆ្លងនិងស្លាប់ដោយជំងឺ COVID-19 មានសញ្ញាធ្លាក់ចុះផងដែរ៕