ប្រទេសជាច្រើនវាយតំលៃខ្ពស់ចំពោះស្នាដៃរបស់គុបារក្នុងការធានាសិទ្ធិមនុស្ស
(VOVWORLD) - របាយការណ៍ស្តីពីការរីកចម្រើនលើវិស័យសិទ្ធិមនុស្សដែលរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានសម្តែងនៅសម័យបូកសរុប ជាប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. នៅទីក្រុង Geneva ស្វីស នាថ្ងៃទី ១៦ ឧសភា ទទួលបានការគាំទ្រនិងការវាយតំលៃខ្ពស់របស់ប្រទេសសមាជិកជា ច្រើន។
ប្រទេសជាច្រើនវាយតំលៃខ្ពស់ចំពោះស្នាដៃរបស់គុបារក្នុងការធានាសិទ្ធិមនុស្ស |
របាយការណ៍ស្តីពីការរីកចម្រើនលើវិស័យសិទ្ធិមនុស្សដែលរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានសម្តែងនៅសម័យបូកសរុប ជាប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. នៅទីក្រុង Geneva ស្វីស នាថ្ងៃទី ១៦ ឧសភា ទទួលបានការគាំទ្រនិងការវាយតំលៃខ្ពស់របស់ប្រទេសសមាជិកជា ច្រើន។ ក្នុងរបាយការណ៍ប្រចាំឆ្នាំលើកទី ៣ របស់គុយបា រដ្ឋមន្ត្រីការបរទេស លោក Rodriguez បានសង្កត់ធ្ងន់ថា៖ បដិវត្តន៍គុយបារបន្តផ្តោតសំខាន់ទៅលើ ការលើកកំពស់គុណភាពជីវភាពរស់នៅ សុខុមាលភាពសង្គមនិងសមភាពសង្គម សំរាប់ប្រជាជនទាំងមូល អនុវត្តសិទ្ធិមនុស្សទាំងឡាយ។ លោកបានអះអាងជាថ្មី ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ប្រជាជនគុយបាក្នុងការសុក្រិតរូបសណ្ឋានអភិវឌ្ឍ ន៍បច្ចុប្បន្នដើម្បីកសាងប្រទេសអធិបតេយ្យភាពឯករាជ្យសង្គមនិយមប្រជាធិបតេយ្យវិបុលភាពនិងនិរន្តរភាពតាមរយៈការពង្រឹងយន្តការប្រព័ន្ធនយោបាយ ដោយមានចរិតលក្ខណៈគឺការចូលរួមដ៏ទូលំទូកាយនិងការគាំទ្រដ៏ពេញលេញ របស់ប្រជាជនទាំងមូល៕