ប្រទេសជាច្រើនស្នើឲ្យអាមេរិកពន្យល់ច្បាស់លាស់ អំពីសកម្មភាពចារកម្មរបស់ខ្លួន
|
រដ្ឋមន្ត្រីការបរទេសអាមេរិកបានទទួលស្គាល់ថា៖ ក្នុងករណីមួយចំនួន សកម្មភាពចារកម្មរបស់រដ្ឋាភិបាលអាមេរិកបានធ្វើហួសកំរិត។ (Image: VOV) |
(VOVworld) - នាថ្ងៃទី ៣១ តុលា ចិន ឥណ្ឌូនេស៊ី ប៉ាគីស្ថាននិងហ៊ូឡង់បានស្នើ ឲ្យអាមេរិកពន្យល់ច្បាស់លាស់សកម្មភាពចារកម្មរបស់អាមេរិកតម្រងទៅលើ បណ្ដាប្រទេសពោលខាងលើ ក្នុងនោះមាន ស្ថានទូតអ៊ូស្ត្រាលីប្រចាំនៅប្រទេស
អាស៊ីនានាត្រូវបានប្រើប្រាស់ជាទីកន្លែងធ្វើចារកម្ម។ ថ្លែងមតិក្នុងសន្និសីទជា
ប្រចាំអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានសម្តែង
នូវការព្រួយបារម្មណ៍ចំពោះព័ត៌មានពោលខាងលើហើយស្នើឲ្យអាមេរិករួមជា
មួយប្រទេសជាសម្ព័ន្ធមិត្តនានាពន្យល់ឲ្យបានច្បាស់លាស់។ លោកស្រី Hua
Chunying បានសង្កត់ធ្ងន់ថា៖ ប៉េកាំងសង្ឃឹមថា៖ Canberra អាចសហការយ៉ាង
ជិតស្នីទដើម្បី ដោះស្រាយបញ្ហានេះ។
ក្នុងសេចក្តីប្រកាសដែលត្រូវបាននាំចេញ នាថ្ងៃទី៣១ តុលា រដ្ឋមន្ត្រីការបទេស
ឥណ្ឌូនេស៊ី លោក Marty Natalegawa បានអះអាងថា៖ Jakarta ប្រឆាំងជំទាស់
យ៉ាងខ្លាំងចំពោះការដែល អាមេរិកបានដាក់ឧបករណ៍លួចស្តាប់ទូរស័ព្ទនៅ
ស្ថានទូតអាមេរិកប្រចាំនៅប្រទេសនេះ។ តាម លោក Natalegawa សកម្មភាព
ពេលខាងលើមិនត្រឹមតែបង្កអស្ថិរភាពខាងសន្តិសុខ ប៉ុណ្ណោះទេ ថែមទាំង រំលោភលើសិលធ៌មនិងគោលការណ៍ការទូតដ៏ធ្ងន់ធ្ងរ និងមិនសមស្របនឹង
ស្មារតីនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២ ទៀតផង។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ៊ូឡង់ លោក Ronald Plasterk ក៏បានឲ្យ ដឹងថា៖ មិនអាចទទួលយកបានទេក្នុងនាមជាប្រទេសសម្ព័ន្ធមិត្ត ដែលមិន គោរពរ
ច្បាប់របស់ហ៊ូឡង់នោះ។
ក្នុងកាលៈទេសៈភាពតានតឹងជុំវិញបញ្ហាចារកម្មរបស់អាមេរិកមិនទាន់មាន
សញ្ញាបន្ធូស្រាលនោះ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John
Kerry បានឡើងសម្លេងជាលើកដំបូងទទួលស្គាល់ថា៖ ក្នុងករណីមួយចំនួន សកម្មភាពចារកម្មរបស់រដ្ឋាភិបាលអាមេរិកបានធ្វើហួសកំរិត។ ក្នុងសន្ទរៈកថា
របស់ខ្លួន រដ្ឋមន្ត្រី Kerry ក៏បានពន្យល់ថា៖ សកម្មភាពប្រមូលផ្តុំព័ត៌មានគឺជាការ
ចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងភេវរកម្មនិយម៕