ប្រទេសជាតិច្រើនរឹតបន្តឹងសន្តិសុខក្រោយករណីភេរវកម្មនៅក្រុងប៉ារីស
|
ប្រទេសជាតិច្រើនរឹតបន្តឹងសន្តិសុខក្រោយករណីភេរវកម្មនៅក្រុងប៉ារីស (CTK) |
Vovworld-ប្រទេសទ្វីបអឺរ៉ុបស្ទើរតែទាំងអស់បានបង្កើនសន្តិសុខនៅកំរិតខ្ពស់ ខណៈដែលរដ្ឋាភិបាលនៃប្រទេសជាច្រើនប្រជុំបន្ទាន់នាថ្ងៃទី១៤វិច្ឆិកាក្រោយពីករណីវាយប្រហារភេរវកម្មនៅបារាំង។ អង់គ្លេសនាថ្ងៃទី១៤វិច្ឆិកាបានរឹតបន្តឹងវិធានការសន្តិសុខនៅព្រលានយន្តហោះ ទន្ទឹមនឹងនោះព្រមានបណ្ដាជើងហោះហើរទៅកាន់បារាំងអាចយឺតដោយមូលហេតុពិនិត្យសន្តិសុខ។ អេស្បាញគិតគូបង្កើនកំរិតព្រមានគ្រោះអាសន្នភេរវកម្មពីកំរិតទី៤ឡើងទី៥ជាកំរិតខ្ពស់បំផុត។ បែលហ្សីកនិងប៉ូឡូញជំរុញការត្រួតពិនិត្យសន្តិសុខនៅដំបន់ព្រំដែនជាមួយបារាំងនិងអំពាវនាវប្រជាជនលើកកំពស់ការប្រុងប្រយ័ត្ននៅព្រឹត្តិការណ៍ធំៗដែលប្រព្រឹត្តទៅនាចុងសប្ដាហ៍នេះ។ ហូឡង់ក៏បានរឹតបន្តឹងសន្តិសុខនៅខ្សែព្រំដែននិងព្រលានយន្តហោះផងដែរ៕