ប្រទេសជាតិទាំងឡាយគប្បីបគោរពច្បាប់អន្តរជាតិនៅសមុទ្រ ខាងកើត។

                      

ប្រទេសជាតិទាំងឡាយគប្បីបគោរពច្បាប់អន្តរជាតិនៅសមុទ្រ ខាងកើត។ - ảnh 1
ទិដ្ឋភាពនៃសន្និសីទអន្តរជាតិស្តីពីសមុទ្រខាងកើតលើកទី៣(រូបថត អិនធឺណែត)

Vovworld-សន្និសីទអន្តរជាតិស្តីពីសមុទ្រខាងកើតលើកទី៣បាន​ប្រព្រឹត្តទៅនៅរដ្ឋ
ធានី Kuala Lumpur ប្រទេសម៉ាឡេស៊ីក្នុងរយះពេល២ថ្ងៃគឺថ្ងៃទី២និងទី៣កញ្ញា។នៅ
ឱកាសនេះលោកZulkifli Adman ប្រធាននាយកដ្ឋនសមុទ្រក្រសួងការបរទេសម៉ាឡេ
ស៊ីបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃពាណិជ្ជកម្មនាវាចរណ៍និងបរិស្ថាន​នៅសមុទ្រ
ខាងកើតកត្តាយុទ្ឋសាស្រ្តដែលជះឥទ្ឋិពលដល់​បញ្ហាសមុទ្រខាងកើតនិងស្ថានភាព
នៅសមុទ្រខាងកើតជាដើម។លោកចាត់ទុកថា៖ខណះដែលប្រទេស១មានការ
ប្រព្រិត្តទាំងកម្រោលនៅសមុទ្រខាងកើតនេះបណ្តាប្រទេសអាស៊ានកាន់តែបានបង្កើន
សាមគ្គីភាពនិងមាន​សំលេងរួមក្នុងបញ្ហាសមុទ្រខាងកើត។តាមលោកថា៖ការដែល
អាស៊ាននិងចិនឯកភាពថា៖នឹងឆាប់បញ្ច​ប់ការចរចារស្តីពីក្រមប្រតិបត្តិតំបន់នៅ
សមុទ្រខាងកើត(COC)ជាសញ្ញាសកម្ម។ភាគីទាំង២គប្បីរក្សាសន្ទុះនេះ​។នៅសន្និសីទ
នេះដែរបណ្តាអ្នកប្រាជ្ញនិងអ្នកជំនាញការបានចែករំលែកព័ត៌មានព្រមទាំងនាំចេញ
សំណើរវិធានការជាក់ស្តែងសំដៅធ្វើអាជីវកម្មធនធាន​នៅសមុទ្រខាងកើតដ៍ចិរភាព
បង្កើនសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់រួមចំណែកធានាសន្តិភាព
ស្ថិរភាពនៅ​ក្នុងតំបន់នេះ។
បណ្តាដំណាងក៍បានពិភាគ្សាអំពីបញ្ហាមួយចំនួនដែលទាក់ទិនដល់ស្ថានភាពនៅ
សមុទ្រខាងកើតមផងដែរ។អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ​យុទ្ឋសាស្រ្តការទូតរបស់
វៀតណាមលោកNguyen Hung Son អោយដឹងថា៖នៅសន្និសីទនេះគណះប្រតិភូវៀត
ណាមបាននាំចេញសំណើរជាក់ស្តែងសំរាប់ភាគីនានាបង្កើនការគោរព​ច្បាប់
អន្តរជាតិនាពេលខាងមុខក​សាងទំនុកទុកចិត្តយុ​ទ្ឋសាស្រ្តចំពោះភាគីទាំងឡាយក្នុង
តំបន់បង្កើនកិច្ច​សហប្រតិបត្តិការដើម្បីធានាសន្តិភាពស្ថិរភាពរួមនៅសមុទ្រខាងកើត
តាមរយះការផើ្តមគំនិតជាក់ស្តែ​​ងនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ