ប្រទេសជាតិនិងប្រជាជនដឹងគុណជារៀងរហូតចំពោះវីរៈយុទ្ធជនពលី
(VOVWORLD) - អញ្ជើញសរសេរសៀវភៅកត់ត្រានៅឈាបនដ្ឋានយុទ្ធជនពលីជាតិ A1 លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ថា មាតុភូមិ ប្រទេសជាតិនិងប្រជាជនដឹងគុណជារៀងរហូតចំពោះវីរៈយុទ្ធជនពលីទាំងអស់ដែលបានលះបង់អស់មួយជីវិតសម្រាប់បុព្វហេតុតស៊ូដណ្ដើមឯករាជ្យនិងសេរីភាពជាតិ។
ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh អុជធូបទៀននៅឈាបនដ្ឋានយុទ្ធជនពលីជាតិ A1។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី៣០ កក្កដា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានទៅដាក់កម្រងផ្កា និងអុជធូបទៀន រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីក្នុងឱកាសរំលឹកខួបលើកទី៧៣ទិវាយុទ្ធ ជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) ហើយប្រគល់អំណោយជូន គ្រួសាររបស់ជនមានគុណូបការៈចំពោះប្រទេស ជាតិនៅទីក្រុង Dien Bien Phu ខេត្ត Dien Bien។
អញ្ជើញសរសេរសៀវភៅកត់ត្រានៅឈាបនដ្ឋានយុទ្ធជនពលីជាតិ A1 លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ថា មាតុភូមិ ប្រទេសជាតិនិងប្រជាជនដឹងគុណជារៀងរហូតចំពោះវីរៈយុទ្ធជនពលីទាំងអស់ដែលបានលះបង់អស់មួយជីវិតសម្រាប់បុព្វហេតុតស៊ូដណ្ដើមឯករាជ្យនិងសេរីភាពជាតិ៕