ប្រទេសជប៉ុនឃ្លាំមើលយ៉ាងដិតដល់ទៅលើមីស៊ីលរបស់ស.ប.ប កូរ៉េ

(VOVWORLD) - ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីជប៉ុនលោក Kato Katsunobu កាលពីថ្ងៃទី ១២ ខែតុលាបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងខិតខំប្រឹងប្រែងក្នុងការវិភាគនិងតាមដានយ៉ាងដិតដល់ទៅលើមីស៊ីលរបស់ ស.ប.ប កូរ៉េ។
ប្រទេសជប៉ុនឃ្លាំមើលយ៉ាងដិតដល់ទៅលើមីស៊ីលរបស់ស.ប.ប កូរ៉េ - ảnh 1 មីស៊ីលផ្លោង បាលីស្ទិកអន្តរទ្វីបប្រភេទថ្មីមួយ ក្នុងឱកាសពិធីធ្វើព្យុហយាត្រានៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ១០ ខែតុលា (រូបថត៖ VNA)

លោក Kato Katsunobu  បានឲ្យដឹងថាវាហាក់ដូចជាមានមីស៊ីលផ្លោង បាលីស្ទិកអន្តរទ្វីបប្រភេទថ្មីមួយ និងកំណែថ្មីនៃមីស៊ីលផ្លោងបាលីស្ទិកមួយទៀត ត្រូវបានបាញ់ពីនាវាមុជទឹកក្នុងឱកាសពិធីធ្វើព្យុហយាត្រានៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ១០ ខែតុលា។ នេះគឺជាព្រឹត្តិការណ៍រំលឹកខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករ ដែលកំពុងកាន់អំណាចរបស់ ស.ប .ប កូរ៉េ។

លោក Kato Katsunobu  បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រមូលនិងវិភាគព័ត៌មាន ព្រមទាំងសម្របសម្រួលជាមួយសហរដ្ឋអាមេរិកនិងភាគីដទៃទៀត ដើម្បីរក្សាការប្រុងប្រយ័ត្ននិងតាមដានបន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ