ប្រទេសជប៉ុនត្រៀមខ្លួនបញ្ចេញកញ្ចប់ថវិការំញោចសេដ្ឋកិច្ចថ្មីដែលមានទឹកប្រាក់ជាង ១.០០០ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - ព្រឹកថ្ងៃទី ២៧ ខែឧសភា រដ្ឋាភិបាលជប៉ុន បានធ្វើកិច្ចសន្ទនាជាមួយ សម្ព័ន្ធភាពកាន់អំណាចស្តីពីកញ្ចប់ថវិការំញោចសេដ្ឋកិច្ចលើកទី ២ ដើម្បីជួយ ឧបត្ថម្ភដល់ខឿនសេដ្ឋកិច្ចឲ្យជៀសផុតពីផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (រូបថត៖ Reuters/ vtv.vn) |
នាគណៈរដ្ឋមន្រ្តីជប៉ុននឹងអនុម័តលើ កញ្ចប់រំញោចសេដ្ឋកិច្ចនេះនាសៀលថ្ងៃទី ២៧ ខែឧសភា ហើយនឹងដាក់ជូនទៅរដ្ឋសភានៅថ្ងៃទី ៨ ខែមិថុនាខាងមុខនេះ។ គិតជារួមទាំងកញ្ចប់ថវិការំញោចសេដ្ឋកិច្ចលើកទី១ ដែលត្រូវបានបញ្ចេញកាលពីមួយខែមុននោះ ប្រទេសជប៉ុនរំពឹងថាទំហំនៃកញ្ចប់ជំនួយឧបត្ថម្ភសម្រាប់សេដ្ឋកិច្ចទាំងពីរនេះនឹងកើនឡើងដល់ ៤០% នៃផលិតផលក្នុងស្រុកសរុប (GDP)។
កញ្ចប់ថវិកាលើកនេះនឹងជួយពង្រីកកម្មវិធីផ្តល់ប្រាក់កម្ចីសម្រាប់អង្គភាពអាជីវកម្ម ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត COVID-19 តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ និងអនុវត្តកម្មវិធីផ្តល់ជំនួយឧបត្ថម្ភខាងហិរញ្ញវត្ថុដូចជា៖ ការបញ្ចូលដើមទុនដល់អង្គភាពអាជីវកម្មដែលកំពុងជួបការលំបាក រក្សាការងារធ្វើ ជួយគាំទ្រដល់ពលករ ដែលបាត់ការងារ និងបង្កើនជួយឧបត្ថម្ភដល់មូលដ្ឋាននានា ក៏ដូចជាពង្រឹងវិធានការខាងសុខាភិបាលផងដែរ៕