ប្រទេសជប៉ុននិងអូស្រ្តាលី ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឲ្យជាក់ស្តែងនូវយុទ្ធសាស្ត្រ«តំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ»
(VOVWORLD) - នាថ្ងៃទី ១៧ ខែវិច្ឆិកា លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្ត្រាលីបាន ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេល ២ ថ្ងៃ។
លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide និងសមភាគីអូស្ត្រាលីលោក Scott Morrison (រូបថត៖ theaustralian.com.au) |
នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide និងសមភាគីអូស្ត្រាលីលោក Scott Morrison ភាគីទាំងពីរបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានបញ្ជាក់ជាសារថ្មីម្តងទៀតអំពីការប្រឆាំងយ៉ាងខ្លាំងចំពោះរាល់ការប៉ុនប៉ងដោយចាប់បង្ខំឬឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនាបច្ចុប្បន្ន និងធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ផងដែរ។ លើសពីនេះទៀត លោក Suga Yoshihide បានឲ្យដឹងថាប្រទេសជប៉ុននិងអូស្ត្រាលីគឺជា“ ដៃគូយុទ្ធសាស្ត្រពិសេស” ដែលចែករំលែកតម្លៃជាមូលដ្ឋានដូចជាលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ហើយភាគីនឹង“ ធ្វើឲ្យជាក់ស្តែងការជាមួយគ្នានូវយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិកប្រកបដោយសេរីនិងបើកចំហ" ផងដែរ៕