ប្រទេសជប៉ុនបានធ្វើវិសោធនកម្មគម្រោងថវិកាការពារជាតិរបស់ខ្លួនឲ្យឡើងដល់កម្រិតខ្ពស់គួរឲ្យកំណត់ត្រា
(VOVWORLD) - សារព័ត៌មានជប៉ុនកាលពីថ្ងៃទី ៨ ខែធ្នូបានឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានធ្វើវិសោធនកម្មគម្រោងចុងក្រោយនៃថវិកាការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលមានទ្រង់ទ្រាយកំណត់ត្រារហូតឡើងដល់ ៥.៣០០ ពាន់លានយ៉េន (ជិត ៤៩ ពាន់លានដុល្លារអាមេរិក) ។
នេះជាលើកដំបូងដែលដាក់បញ្ចូលទៅក្នុងគម្រោងថវិកាសម្រាប់ការដាក់ពង្រាយយន្តហោះចម្បាំងជំនាន់អនាគតថ្មីដោយមានចំណាយលើសពី ១០ ពាន់លានយ៉េន (ស្មើនឹង ៩០ លានដុល្លារអាមេរិក) និងគម្រោងចំណាយថវិការសម្រាប់លទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងការពារនៅតំបន់មជ្ឈឹមបូព៌ា ហើយនាបច្ចុប្បន្នលទ្ធភាពនេះកំពុងត្រូវបានលើកយកមកពិចារណាផងដែរ។ គម្រោងថវិកាលើវិស័យការពារជាតិរបស់ជប៉ុនគ្រោងនឹងអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅចុងខែធ្នូខាងមុខនេះ៕