ប្រទេសជប៉ុនវាយតម្លៃលើបណ្តាវិធានការសម្រាប់ការរៀបចំកិច្ចប្រជុំ G7

(VOVWORLD) - រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishida ក៏កំពុងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារ G7 ក្នុងខែឧសភាឆ្នាំ ២០២៣  នៅទីក្រុង Niigata ដែលជាទីក្រុងឆ្នេរសមុទ្រមួយដែរ។

ប្រទេសជប៉ុនវាយតម្លៃលើបណ្តាវិធានការសម្រាប់ការរៀបចំកិច្ចប្រជុំ G7 - ảnh 1ប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 ឆ្នាំ ២០១៦ នៅ Ise-Shima (ប្រភព៖ Twitter)

ប្រទេសជប៉ុនគ្រោងនឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេរបស់ពិភពលោក (G7) នៅរមណីយដ្ឋានសម្រាកលំហែកាយមួយក្នុងខេត្ត Nagano ភាគកណ្តាលប្រទេសជប៉ុនក្នុងខែមេសា ឆ្នាំ ២០២៣ មុនពេលកិច្ចប្រជុំកំពូលរបស់ក្រុមនៅទីក្រុង Hiroshima  ក្រោយមកមួយខែ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishida ក៏កំពុងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារ G7 ក្នុងខែឧសភាឆ្នាំ ២០២៣  នៅទីក្រុង Niigata ដែលជាទីក្រុងឆ្នេរសមុទ្រមួយដែរ។

ដំបូងឡើយ រដ្ឋាភិបាលជប៉ុនបានពិចារណារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅរដ្ឋធានី Nara ដែលជាកន្លែងមានបេតិកភណ្ឌជាច្រើន ត្រូវបានទទួលស្គាល់ជាកេរដំណែលវប្បធម៌ពិភពលោក។ ប៉ុន្តែ ផែនការនេះ ត្រូវបានគេបោះបង់ចោលដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខ។ ប្រទេសជប៉ុនធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ G7 ក្នុងឆ្នាំ ២០០៨ និង ឆ្នាំ ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ