ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនមិនយល់ព្រមជាមួយផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាមេរិក

(VOVWORLD) - សេចក្តីប្រកាសរួមរបស់ប្រទេសទាំង ៥ បានលើកច្បាស់នូវគោលជំហរ យូរអង្វែងរបស់សហភាពអឺរ៉ុប (EU) គឺ រក្សាការសន្យាចំពោះដំណោះស្រាយរដ្ឋពីរ ដែលបានចរចា ដោយផ្អែកលើខ្សែព្រំដែនឆ្នាំ១៩៦៧។
ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនមិនយល់ព្រមជាមួយផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាមេរិក - ảnh 1 ប្រជាជនប៉ាឡេស្ទីនប្រឆាំងនឹងផែនការសន្តិភាពមជ្ឈឹមបូព៌ា (រូបថត៖ THX / TTXVN)

នៅក្នុងសម័យប្រជុំបើកទូលាយ ស្ដីពី“ ស្ថានភាពមជ្ឈឹមបូព៌ា ដែលរួមមានបញ្ហាប៉ាឡេស្ទីន” នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តិទៅនៅ  ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិកនោះ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិចំនួន ៤ គឺបែលហ្ស៊ិក អេស្តូនៀ បារាំង និងអាល្លឺម៉ង់ រួមជាមួយប៉ូឡូញ (ដែលទើបតែបញ្ចប់អាណត្តិនៅអង្គការនេះ) នាថ្ងៃទី ១១ ខែកុម្ភៈ បានអះអាងថា ផែនការសន្តិភាពមជ្ឈឹមបូព៌ា ដែលសហរដ្ឋអាមេរិកទើបតែ ប្រកាស បានដើរខុសពីដែនកំណត់ ដែល សហគមន៍អន្តរជាតិបានឯកភាពគ្នា។

សេចក្តីប្រកាសរួមរបស់ប្រទេសទាំង ៥ ពោលខាងលើបានលើកច្បាស់នូវគោលជំហរ យូរអង្វែងរបស់សហភាពអឺរ៉ុប (EU) គឺ រក្សាការសន្យាចំពោះដំណោះស្រាយរដ្ឋពីរ ដែលបានចរចា ដោយផ្អែកលើខ្សែព្រំដែនឆ្នាំ១៩៦៧។ ប្រទេសទាំង ៥ បានអះអាងសារជាថ្មីថា ត្រៀមខ្លួនជាស្រេចខិតខំប្រឹងប្រែងបន្តបណ្ដាការចរចាផ្ទាល់រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន សំដៅដោះស្រាយគ្រប់បញ្ហាអំពីបទបញ្ញត្តិចុងក្រោយ ដូចជា៖ បញ្ហាខ្សែព្រំដែន បទបញ្ញត្តិរបស់យេរូសាឡឹម សន្តិសុខ និងការភៀសខ្លួនដោយមានគោលដៅស្ថាបនាខឿនសន្តិភាពមួយប្រកដោយសមភាព និងចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ