ប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាច្រើនបានអំពាវនាវឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មហ៊ុំព័ទ្ធលើប្រទេសគុយបា
(VOVWORLD) - នាថ្ងៃទី ៦ ខែវិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៤ បានចាប់ផ្តើមការពិភាក្សាគ្នាជាប្រចាំឆ្នាំស្តីពីការដាក់ទណ្ឌកម្មហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេ រិកទៅលើប្រទេសគុយបា។
ប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាច្រើនបានអំពាវនាវឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មហ៊ុំព័ទ្ធលើប្រទេសគុយបា (រូបថត៖ TTXVN) |
នៅទីនេះ តំណាងនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាច្រើនរូបបានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុលើប្រទេសគុយបា ព្រមទាំងបានរិះគន់រដ្ឋអំណាចរបស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបង្កើនដាក់ទណ្ឌកម្មនិងការដាក់កំហិតលើប្រទេសគុយបាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
ថ្លែងនៅក្នុងកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានប្រតិភូបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចោទប្រកាន់ថាការដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រទេសគុយបា គឺជាអំពើរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍មូលដ្ឋាននៃរដ្ឋធម្មនុញ្ញ អ.ស.ប។ លោកក៏បានអះអាងទៀតថា គ្រាន់តែមានការធ្វើកិច្ចសន្ទនានិងការប្តេជ្ញាចិត្តភាពជាជាក់ស្តែងក្នុងទំនាក់ទំនងវៀតណាម - អាមេរិក អាចជួយពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមក និងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានតែប៉ុណ្ណោះ៕