ប្រទេសតួកគី​គាំទ្រហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិកណាតូ

(VOVWORLD) - នាថ្ងៃទី ២៨ មិថុនា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan មានកិច្ចប្រជុំចតុភាគីជាមួយមេដឹកនាំនៃប្រទេសស៊ុយអែត ហ្វាំងឡង់ និងអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ចាប់ពីថ្ងៃទី ២៨ -៣០ ខែមិថុនា។
ប្រទេសតួកគី​គាំទ្រហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិកណាតូ - ảnh 1ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan។ រូបថត៖ AFP/TTXVN

ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ លោកប្រធានាធិបតី Tayyip Erdogan បានឲ្យដឹងថា ប្រទេសនេះបានគាំទ្រស៊ុយអែត និងហ្វាំងឡង់ ចូលជាសមាជិក ណាតូ; ហើយបានឲ្យដឹងថា ទីក្រុងអង់ការ៉ា "សម្រេចបានប្រការដែលខ្លួនត្រូវការ"។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto បានឲ្យដឹងថា តួកគីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាត្រីភាគីជាមួយហ្វាំងឡង់និងស៊ុយអែត ដែលក្នុងនោះទីក្រុងអង់ការ៉ានឹងគាំទ្រប្រទេសអឺរ៉ុបខាងជើងទាំងពីរនេះ ចូលជាសមាជិកអង្គការណាតូ។

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងបរិបទដែលកាលពីខែមុន ហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យជាផ្លូវការដើម្បីចូលជាសមាជិកណាតូ។ ភ្លាមមួយរំពិក ប្រទេសតួកគីបានសម្តែងពីការប្រឆាំងជំទាស់ ដោយចាត់ទុកថា ស៊ុយអែតនិងហ្វាំងឡង់ បានផ្តល់ជម្រកដល់មុខសញ្ញាពាក់ព័ន្ធនឹងក្រុមយុទ្ធជន PKK និងអ្នកគាំទ្របព្វជិតសាសនាអ៊ីស្លាម Fethullah Gulen ដែលកំពុងរស់នៅនិរទេសក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងត្រូវបានទីក្រុងអង់ការ៉ាចោទប្រកាន់ថាជាមេផ្តើមគំនិតនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំលោកប្រធានាធិបតី Erdogan កាលពីឆ្នាំ ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ