ប្រទេសថៃបានផ្តោតលើការអភិវឌ្ឍផ្លូវដែកក្នុងតំបន់នៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៥
(VOVWORLD) - រាល់ការលើកឡើងសំណើរទាំងឡាយសំដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធនិងការតភ្ជាប់ផ្លូវដែករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅនៅប្រទេសថៃនាដើមខែវិច្ឆិកាខាងមុខនេះ។
នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha AFP/TTXVN) |
ទេសាភិបាលស្តីទីនៃក្រុមហ៊ុនផ្លូវដែកជាតិថៃ (SRT) លោក Worawut Mala បានឲ្យដឹងថាប្រធានបទដែលត្រូវលើកយកមកពិភាក្សារួមមានការអភិវឌ្ឍផ្លូវដែករបស់អាស៊ាន រួមទាំងរបៀបនានាដើម្បីផ្សព្វផ្សាយប្រព័ន្ធផ្លូវដែកជាតិនិងកែលំអផ្លូវ ដែកឲ្យបានល្អទៀតផង។ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងធ្វើឡើងនៅទីក្រុងបាងកកនិងខេត្ត Nonthaburi ចាប់ពីថ្ងៃទី ២ ដល់ ៤ ខែវិច្ឆិកា។ ក្រសួងការបរទេសថៃបានឲ្យដឹងថាក្រោមការដឹកនាំរបស់ប្រទេសម្ចាស់ផ្ទះ ថ្នាក់ដឹកនាំទាំងអស់នឹងពិភាក្សាគ្នាអំពីបញ្ហានានាដូចជាកិច្ចសហប្រតិបត្តិការ ការកសាងស្ថេរភាពតាមទិសប្រកបដោយនិរន្តរភាព ការគ្រប់គ្រង ព្រំដែន សន្តិសុខអ៊ីនធឺណិត ឧក្រិដ្ឋកម្ម មហន្តរាយ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព និងការជំរុញសេដ្ឋកិច្ចបដិវត្តឧស្សាហកម្មទី ៤ ជាដើម ផង ដែរ៕