ប្រទេសទាំង ៥០ សន្យាទទួលជនភៀសខ្លួន


ប្រទេសទាំង ៥០ សន្យាទទួលជនភៀសខ្លួន  - ảnh 1
ប្រទេសទាំង ៥០ សន្យាទទួលជនភៀសខ្លួន (VNA)

(VOVworld) - នាថ្ងៃទី ២០ កញ្ញា ប្រធានាធិបតីអាមេរិក លោក Barack Obama
 បានធ្វើអាធិបតីសន្និសីទជាន់ខ្ពស់ស្តីពីវិបត្តិជនភៀសខ្លួនលើពិភពលោកទាំង
មូលនៅទីក្រុង New York អាមេរិក។ ថ្លែងម តិនៅទីនេះ ប្រធានាធិបតអាមេរិក
លោក Obama បានប្រកាសថា៖ មានប្រទេសចំនួន ៥០ បានសន្យាទទួលជនភៀស
ខ្លួនចំនួន​ ៣៦០ ពាន់នាក់ក្នុងឆ្នាំ ២០១៦ កើន ឡើង ២ ដងបើប្រៀបនឹងឆ្នាំទៅ
មិញ។​ លោក Barack Obama បានវាយតំលៃខ្ពស់ចំពោះអាល្លឺម៉ង់ កាណាដានិង
ប្រទេសផ្សេងៗទៀតដែលបានបើកច្រកទ្វារព្រំដែនដើម្បីទទួលជនស៊ីវិលដែល
កំពុងរត់គេចពីសង្គ្រាមនៅស៊ីរីនិងជំលោះផ្សេងៗទៀត។ សន្និសីទ បានឯកភាព
បញ្ចុះបញ្ចូលសហគមន៍អន្តរជាតិបង្កើនចំនួនប្រាក់ឧបត្ថម្ភឡើងដល់ ១៤,៥
ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៦៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ