ប្រទេសទាំងមូលបិទភ្លើងជួយជ្រោមជ្រែងព្រឹត្តិការណ៍ ម៉ោងផែនដី ឆ្នាំ២០២១

(VOVWORLD) - ឆ្នាំនេះ យុទ្ធនាការម៉ោងផែនដី ២០២១ មានមូលបទ “ឡើងសម្លេងដើម្បីធម្មជាតិ”។ 
ប្រទេសទាំងមូលបិទភ្លើងជួយជ្រោមជ្រែងព្រឹត្តិការណ៍ ម៉ោងផែនដី ឆ្នាំ២០២១ - ảnh 1ប្រជាជនវៀតណាមបិទភ្លើងដើម្បីជួយជ្រោមជ្រែងយុទ្ធនាការ ម៉ោងផែនដី ឆ្នាំ២០២១។ 

យោងតាមព័ត៌មានពីមជ្ឈមណ្ឌលសម្រុះសម្រួលប្រព័ន្ធអគ្គីសនីជាតិវៀតណាមឲ្យដឹងថា ក្រោយរយៈពេល១ម៉ោងបិទភ្លើងដើម្បីជួយជ្រោមជ្រែងយុទ្ធនាការ ម៉ោងផែនដី ឆ្នាំ២០២១ (ចាប់ពីវេលាម៉ោង ២០និង៣០នាទីដល់វេលាម៉ោង២១និង៣០នាទីថ្ងៃទី២៧ មីនា ឆ្នាំ២០២១) ប្រទេសទាំងមូលសន្សំសម្ចៃបានបរិមាណអគ្គីសនីចំនួន ៣៥៣.០០០ គីឡូវ៉ាត់ម៉ោង (ស្មើនឹងទឹកប្រាក់ជាង៦៥០លានដុង)។

យុទ្ធនាការម៉ោងផែនដីឆ្នាំ២០២១នៅវៀតណាម ត្រូវបានរៀបចំឡើងដោយមូលនិធិអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (WWF) សហការជាមួយក្រសួងធនធាននិងបរិស្ថាននិងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។ ឆ្នាំនេះ យុទ្ធនាការម៉ោងផែនដី ២០២១ មានមូលបទ “ឡើងសម្លេងដើម្បីធម្មជាតិ”។ គោលដៅនៃយុទ្ធនាការម៉ោងផែនដីឆ្នាំ២០២១ គឺឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិ ដើម្បីមានសកម្មភាពនិងការរួមវិភាគទានជាក់ស្ដែង សំដៅដោះស្រាយបញ្ហាបរិស្ថានធំៗ នាបច្ចុប្បន្ន ជាពិសេសគឺការប្រើប្រាស់ថាមពលប្រកបដោយសន្សំសម្ចៃនិងប្រសិទ្ធភាព និងកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់។ ទន្ទឹមនឹងនោះ អំពាវនាវឲ្យកាត់បន្ថយតាមជំហាននីមួយៗនូវការប្រើប្រាស់ផលិតផលប៉្លាស្ទិកដែលប្រើតែម្ដងប៉ុណ្ណោះ ឆ្ពោះទៅរកគោលដៅគ្មានសំរាមនិងកាក់សំណល់ប្ល៉ាស្ទិកក្នុងបរិស្ថានធម្មជាតិទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ