ប្រទេសទាំងមូលបន្តរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម
|
ប្រទេសទាំងមូលបន្តរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម |
(VOV)_នាថ្ងៃទី២១តុលា ប្រជាជនក្នុងទូទាំងប្រទេស បន្តរៃអង្គាសជួយឧបត្ថម្ភ
ប្រជាជននៅភូមិភាគកណ្ដាលវៀតណាម ដោយរងឥទ្ធិពលពីវិបត្តិបរិស្ថានផង និងទឹក
ជំនន់ផង។
នៅទីក្រុងហាណូយ ប្រធានគណកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម
លោក Nguyen Thien Nhan បានទទួលទឹកប្រាក់ជួយឧបត្ថម្ភពីក្រសួង ស្ថាប័ន និង
បុគ្គលមួយចំនួន ចំពោះប្រជាជននៅភាគកណ្ដាលវៀតណាម។ ក្រោយរយៈពេល៥ថ្ងៃ
ចាប់ពីថ្ងៃទី១៧តុលាមក គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម ទទួល
បានទឹកប្រាក់ចំនួនបួនពាន់លានដុង។
ក៏ក្នុងថ្ងៃទី២១តុលា ខេត្ត Hau Giang (ភាគខាងត្បូងវៀតណាម) បានរៀបចំ
ពិធីបំផុសរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម ។នៅទីនេះ បណ្ដាកម្មាភិបាល បុគ្គលិក និងសម្បុរសជន ក្នុងខេត្ត បានរៃអង្គាសទឹកប្រាក់ចំនួន១២០
លានដុង។គណៈកម្មាធិការរណសិរ្យមាតុភូមិខេត្ត Hau Giang នឹងបន្តទទួលការជួយ
ឧបត្ថម្ភប្រជាជននៅភាគកណ្ដាល ដល់ខែវិច្ឆកាឆ្នាំ ២០១៦៕