ប្រទេសទួរគីត្រៀមខ្លួនជាស្រេចបង្កើតបន្ថែមតំបន់សុវត្ថិភាពនៅស៊ីរី

(VOVWORLD) -នាថ្ងៃទី ១២ ខែសីហា ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានឲ្យដឹងថា ទីក្រុង Ankara បានត្រៀមរៀបចំរួចរាល់ ដើម្បីបង្កើតតំបន់សុវត្ថិភាពបន្ថែម ទៀតនៅប្រទេសស៊ីរីនិងទួរគីបានអនុវត្តសកម្មភាពនេះតាម រយៈការវាយប្រហារ យោធាដោយចៃដន្យទៅលើតំបន់ភាគខាងជើងនៃប្រទេស ជិតខាង។
ប្រទេសទួរគីត្រៀមខ្លួនជាស្រេចបង្កើតបន្ថែមតំបន់សុវត្ថិភាពនៅស៊ីរី - ảnh 1 ទាហានទួរគីនៅ Afrin ប្រទេសស៊ីរី

លោក Tayyip Erdogan បានឲ្យដឹងថាប្រជាជនប្រមាណ 250.000 នាក់ ក្នុងចំណោម ប្រជាជនស៊ីរីជាង២,៧លាន នាក់ ដែលភៀសខ្លួននៅទួរគី ហើយរហូតដល់ ពេលនេះ គេបានធ្វើមាតុភូមិនិវត្តន៍។  ប្រទេសទួរគីនៅតែ ជំរុញឱ្យមានការបង្កើត តំបន់សុវត្ថិភាពសំដៅការពារសន្តិសុខនៅព្រំដែនប្រទេសនេះក៏ដូចជាការពារជនអន្តោប្រវេសន៍ស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ