ប្រទេស​ទួរគីនៅតែមិនចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី

(VOVWORLD) - លោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅថ្ងៃទី២៦ ខែមិថុនា បានអះអាងថា ទីក្រុងអង់ការ៉ានឹងមិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី ជុំវិញវិបត្តិនោអ៊ុយក្រែននោះទេ។
ប្រទេស​ទួរគីនៅតែមិនចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី - ảnh 1លោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតីទួរគី។ (រូបថត៖ AFP/TTXVN)

នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Haberturk លោក Ibrahim Kalin បានឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ចរបស់ទួរគីជាមួយរុស្ស៊ីមានលក្ខណៈពិសេសគឺ វិធានការដាក់ទណ្ឌកម្មនឹងធ្វើឱ្យប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចទួរគីច្រើនជាងខឿនសេដ្ឋកិច្ចរុស្ស៊ី។ តួកគីមិនគាំទ្រការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីនោះទេ៕

 
 

ប្រតិកម្មទៅវិញ

ផ្សេងៗ