ប្រទេសទួរគីបោះឆ្នោតប្រធានាធិបតីជាផ្ទាល់ជាលើកដំបូង
|
នាយករដ្ឋមន្រ្តីកំពុងកាន់អំណាចរបស់ទួរគី លោក
Trecep Tayyip Erdogan (រូបថតៈDPA) |
(VOVworld)-នាថ្ងៃទី១០សីហា អ្នកបោះឆ្នោតទួរគូរាប់លាននាក់ បានទៅបោះឆ្នោត ប្រធានាធិបតីផ្ទាល់ជាលើកដំបូង។ តាមគំរោង នាយករដ្ឋមន្រ្តីកំពុងកាន់អំណាច
លោក Trecep Tayyip Erdogan ត្រូវបានចាត់ទុកថា មានឱកាសជាប់ឆ្នោតជាងគូរ
បដិបក្តិ គឺអតីត ប្រធានអង្គការសហប្រតិបត្តិការសាសនា (OIC) Ekmeleddin
Ihsanoglu និងតំណាងគណៈ បក្សប្រជាធិបតេយ្យប្រជាជន (PDP)លោក Selahattin
Demirtas។លោក Erdogan បាន ប្រកាសថា ប្រសិនបើជាប់ឆ្នោត លោកមានគំរោង
ជម្រុញការផ្លាស់ប្តូរដ្ឋធម្មនុញ្ញ សំដៅប្រគល់សិទ្ធអំណាចជាច្រើនជាងទៀតសម្រាប់
ប្រធាធានាធិបតី ក្នុងនោះមានការកោះប្រជុំរដ្ឋសភា និងគណៈ រដ្ឋមន្រ្តីជាដើម។
ក្នុងពេលជាមួយគ្នានោះ បេក្ខជនពីរនាក់គឺ លោក Dmirtas និង Ihsanoglu បាន បដិសេធចំពោះរបស់ដែលហៅថា “លិទ្ធិផ្តាច់ការ” និងសន្យាថា មិនផ្លាស់ប្តូសិទ្ធិ
អំណាច របស់ទួរគីឡើយ៕