ប្រទេសនៅជុំវិញពិភពលោកបានអនុវត្តវិធានការជាច្រើនដើម្បីទប់ទល់ការរីករាលដាលនៃ Covid-19
(VOVWORLD) - មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) កាលពីថ្ងៃទី ៤ ខែមិនា បានសន្យាចំណាយថវិការាប់សិបលានដុល្លារ ជាកញ្ចប់ហិរញ្ញវត្ថុបន្ទាន់ដើម្បីផ្តល់ដល់ប្រទេសជាសមាជិកដែលអាចត្រូវការជំនួយក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។
ប្រទេសនៅជុំវិញពិភពលោកបានអនុវត្តវិធានការជាច្រើនដើម្បីទប់ទល់ការរីករាលដាលនៃ Covid-19
|
បច្ចុប្បន្ន IMF បានចំណាយថវិកាប្រមាណ ៥០ ពាន់លានដុល្លារ តាមរយៈយន្តការហិរញ្ញប្បទានបន្ទាន់ សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបឬទីផ្សារទើបលេចចេញ ដែលក្នុងនោះប្រាក់ចំណូល ១០ ពាន់ លានដុល្លារ ត្រូវជាជំនួយដោយគ្មានការប្រាក់ សម្រាប់ប្រទេសក្រីក្របំផុត។ លោកស្រី Kristalina Georgieva អគ្គនាយិកាប្រតិ បត្តិមូលនិធិរូបិយវត្ថុអន្តរជាតិបានអោយដឹងថា៖ “បញ្ហាដែលយើងកំពុងធ្វើនាពេលបច្ចុប្បន្ននេះគឺពិនិត្យមើលតម្រូវការហិរញ្ញវត្ថុរបស់ប្រទេសនីមួយៗ និងសហប្រតិបត្តិការជាមួយប្រទេសទាំងនោះ ដើម្បីធានាថា ពួកគេប្រាកដជាមានការយកចិត្តទុកដាក់ចំពោះប្រភពធនធាននេះ ហេតុដូច្នេះ IMF អាចឆ្លើយតបភ្លាមៗ ជាមួយនឹងតម្រូវការហិរញ្ញវត្ថុរបស់បណ្តាប្រទេស។ យើងខ្ញុំក៏កំពុងសហប្រតិបត្តិការក្នុងដំណាក់កាលដំបូង ប៉ុន្តែយើងក៏អាចធានាថា IMF នឹងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស នៅពេលទទួលបានសំណើ”។
ក្នុងពេលជាមួយគ្នានោះ ធនាគារពិភពលោក (WB) ក៏បានប្រកាសថា ខ្លួននឹងផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន ១២ ពាន់លានដុល្លារដំបូង ដើម្បី “ផ្តល់ជំនួយជាបន្ទាន់” ដល់ប្រទេសដែលប្រឈមនឹងផលប៉ះពាល់ខាងសេដ្ឋ កិច្ចនិងសុខភាពដោយសារជំងឺរាតត្បាត។
នៅអឺរ៉ុប បណ្តាប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានអោយដឹថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដោយអនុវត្តរាល់ឧបករណ៍គោលនយោបាយសមស្រប ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចក្នុងតំបន់រឹងមាំនិងមាននិរន្តរភាពដោយយកចិត្តទុកដាក់ជាពិសេស ចំពោះវិធានការហិរញ្ញវត្ថុក្នុងករណីចាំបាច់៕