ប្រទេសនៅតាមដងទន្លេមេគង្គបានឈានដល់កិច្ចព្រមព្រៀងចែករំលែកទិន្នន័យប្រតិបត្តិការទំនប់
(VOVWORLD) - គណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC) បានប្រកាសកាលពីថ្ងៃទី ១១ ខែកញ្ញាថា មន្ត្រីជាន់ខ្ពស់នៃប្រទេសចំនួន ៦ នៅតាមដងទន្លេមេគង្គ រួមមានប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម បានអនុម័តលើអនុសាសន៍ស្តីពីដំណាក់កាលដំបូងនៃការស្រាវជ្រាវរួមគ្នារវាងគណៈកម្មការទន្លេមេគង្គ និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (រួមទាំងមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា វៀតណាម និងចិន - MLC)។
ផ្នែកមួយនៃទន្លេមេគង្គ ។ រូបថត៖ luxurycruisemekong.com |
អនុសាសន៍នេះ ជួយត្រួសត្រាយផ្លូវសម្រាប់ការចែករំលែកព័ត៌មានកាន់តែប្រសើរឡើងក្នុងប្រតិបត្តិការទំនប់ទឹក និងការបញ្ចេញទឹកនៅតាមដងទន្លេមេគង្គ ក៏ដូចជាដំណោះស្រាយជាក់ស្តែងដើម្បីកាត់បន្ថយនិងសម្របខ្លួនទៅនឹងផលប៉ះពាល់នានា។ សេចក្តីប្រកាសបានឲ្យដឹងថា កិច្ចព្រមព្រៀងខាងលើត្រូវបានសម្រេចបន្ទាប់ពីកិច្ចពិភាក្សារយៈពេលជាច្រើនម៉ោង រវាងគណៈកម្មាធិការចម្រុះ MRC និងក្រុមការងាររួម MLC ស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកនៅក្នុងកិច្ចប្រជុំរួមលើកដំបូងជាប្រវត្តិសាស្ត្រដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១០ ខែមករា នៅទីក្រុងប៉េកាំង ប្រទេសចិន។ កិច្ចប្រជុំក៏បានឯកភាព បង្កើតក្រុមអ្នកជំនាញរួមមួយ ដើម្បីត្រួតពិនិត្យការស្រាវជ្រាវរួមបន្ថែមទៀត និងអនុវត្តការស្ទង់មតិរួម ឡានឆាង-មេគង្គ៕