ប្រទេសនានាបង្កើនកិច្ចការសន្តិសុខក្រោយពីភេរវកម្មនៅក្រុងប៉ារីស

(VOVworld)-នាថ្ងៃ១៦វិច្ឆិកា ប្រទេសមួយចំនួនបានចេញវិធានការជាច្រើនសំដៅ
រឹតបន្តឹងសន្តិសុខការពារជីវិតរបស់ប្រជាជន បន្ទាប់ពីការវាយប្រហារ ដោយគ្រាប់
បែកផ្ទួនៗគ្នានៅទីក្រុងប៉ារីសនាថ្ងៃទី១៣វិច្ឆិកាកន្លងទៅ។ នាយករដ្ឋមន្ត្រីអង់គ្លេស
លោក David Cameron បានប្រកាសថា រដ្ឋាភិបាល នៃប្រទេសនេះនឹងបញ្ចូនថវិការ
យោធាចំនួន៣,០៤ពាន់លានដុល្លារអាមេរិក  សំដៅបង្កើនរាល់ការខំប្រឹងប្រែង
ប្រឆំាងក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស IS។ នាយករដ្ឋមន្ត្រីឆែក លោក Bohuslav
Sobotka បានជូនដំណឹងថា  សាធារណរដ្ឋឆែកបង្កើនការរឹតបន្តឹងសន្តិសុខលើគ្រប់
វិថីរបស់ក្រុង Praha ក្នុងថ្ងៃទី១៧វិច្ឆិកា។ ក្នុងថ្ងៃដដែលមជ្ឈដ្ឋានមន្ត្រីន័រវែសបាន
ប្រកាសថា ផ្អាក ជាបណ្តោះអាសន្នបទបញ្ជាមិនបំពាក់អាវុធពេលបំពេញភារកិច្
ចរបស់ប៉ូលីស ចំនួន៦ពាន់នាក់។ ដូច្នេះ ប៉ូលីសទាំងអស់នេះ នឹងបានបំពាក់កាំ
ភ្លើងស្រប ច្បាប់រហូតដល់ថ្ងៃទី១ធ្នូ។ ក្នុងពេលជាមួយគ្នានោះ អ.ស.បនាថ្ងៃទី១៦
វិច្ឆិកា បានចាត់ទុកថា បិទទ្វាព្រំដែនមិនមែនជាដំណោះស្រាយសម្រាប់វិបត្តិជន អន្តោប្រវែសន៍ធំបំផុតតាំងពីមុនមកដែលអឺរ៉ុបកំពុងប្រឈមមុខនាបច្ចុប្បន្ន ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ