ប្រទេសនានាប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយប្រសិទ្ធភាព
(VOVWORLD) - ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសជាដៃគូ ថា ទោះបីរងផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ប៉ុន្តែ កិច្ចសហប្រតិបត្តិការការពារជាតិនឹងមិនត្រូវពន្យារពេល។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ក្រសួងការពារប្រទេសវៀតណាមបានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់ការពារជាតិនៃបណ្តាប្រទេសអាស៊ាន (ហៅកាត់ថា ADSOM +) តាមប្រព័ន្ធវីដេអូ។ ឧត្តមសេនីយ៍ឯកបម្រុង លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធាន ADSOM + នៃវៀតណាមធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ ដោយមានការចូលរួមពីប្រធាន ADSOM +, ប្រទេសអាស៊ាន និងប្រទេសជាដៃគូ រួមមាន៖ រុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់ និងឥណ្ឌា។
អញ្ជើញដឹកនាំនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសជាដៃគូថា ទោះ បីរងផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ប៉ុន្តែ កិច្ចសហប្រតិបត្តិការការពារជាតិនឹងមិនត្រូវពន្យារពេលឡើយ។ ផ្ទុយទៅវិញ ភាគីនានាកាន់តែខិតខំបន្ថែមទៀត ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោក Nguyen Chi Vinh អញ្ជើញមានប្រសាសន៍ថា៖ “មុនកិច្ចប្រជុំនេះ បណ្តាប្រទេសអាស៊ាននិងដៃគូ ក៏បានបើកកិច្ចប្រជុំសំខាន់ៗ ដូចជាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧; កិច្ចប្រជុំកំពូលអាស៊ីបូព៌ានិងកិច្ចប្រជុំមួយចំនួនទៀត។ ទន្ទឹមជាមួយគ្នានោះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានបើកចំហ ADMM + ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូក៏នឹងក្លាយជាព្រឹត្តិការណ៍សំខាន់ចុងក្រោយមួយនៃឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ានផងដែរ។ ខ្ញុំសង្ឃឹមថា កិច្ចប្រជុំនេះនឹងជួយឱ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានបើកទូលាយទទួលបានជោគជ័យ ជាពិសេស ចូលរួមវិភាគទានយ៉ាងពេញលេញនិងសកម្មដល់កម្មវិធីរបស់បណ្តាប្រទេសអាស៊ានក៏ដូចជាប្រទេសជាដៃគូនៅឆ្នាំ ២០២០”។
ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូក៏បានឯកភាពលើផែនការការងារសកម្មភាព ឆ្នាំ ២០២១ - ២០២៣នៃក្រុមជំនាញ នៃកិច្ចប្រជុំក្រុមរដ្ឋមន្រ្តីការពារជាតិ (ADMM +) ក៏ដូចជាការរៀបចំកិច្ចប្រជុំ ADMM + នៅខែធ្នូខាងមុខ៕