ប្រទេសនានាបន្តជំលៀសពលរដ្ឋចេញពីប្រទេសយ៉េម៉ែន
|
ប្រទេសនានាបន្តជំលៀសពលរដ្ឋចេញពីប្រទេសយ៉េម៉ែន
(រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី៣មេសា ទួរគីបានជំលៀសពលរដ្ឋរបស់ខ្លួនចំនួន៥៥នាក់
ចេញ ពីតំបន់សឹកនៅ យ៉េម៉ែនខណៈពេលដែលប៉ាគីស្ថានបានបញ្ជូនពលរដ្ឋ
របស់ខ្លួន ចំនួន១៧៦នាក់ត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ រដ្ឋមន្ត្រីការ
បរទេសទួរគី ឲ្យដឹងថា ពលរដ្ឋទួរគីត្រូវបានបញ្ជូនពីក្រុង Adenទៅកាន់ក្រុង
Djibouti ដោយ នាវាពិឃាដរបស់កងទ័ពជើងទឹកទួរគីនឹងបានត្រឡប់មកប្រ
ទេសវិញនាប៉ុន្មានថ្ងៃ ខាងមុខ។ ប៉ាគីស្ថានក៏បានដឹកជញ្ចូនពលរដ្ឋរបស់ខ្លួន
ត្រឡប់មកប្រទេសវិញ ក្រោយពេលទទួលបានការជួយឧបត្ថម្ភរបស់នាវាចិន
រួមជាមួយពលរដ្ឋ របស់ប្រទេសជាច្រើនទៀត ដូចជា អង់គ្លេស កាណាដា
សឹង្ហបុរីជាដើម។ មុននោះ នាថ្ងៃទី២៩ មិនា ពលរដ្ឋប៉ាគីស្ថានចំនួន៥០០នាក់
បានត្រឡប់មកប្រទេសវិញដោយ សុវត្ថិភាព៕