ប្រទេសបារាំងអបអរសាទរទិវាឯករាជ្យជាតិក្នុងបរិយាកាសទន្ទឹងរង់ចាំការលើកពានជើងឯកបាល់ទាត់ពិភពលោក

(VOVWORLD) - យន្តហោះចម្បាំងហោះលើផ្ទៃមេឃ ការរៀបចំក្បួនព្យុះហយាត្រាដ៏ធំនៅដងវិថី រូបភាពទីក្រុងប៉ារីសអបអរសាទរទិវាឯករាជជាតិថ្ងៃទី១៤កក្កដារបស់បារាំង។ 
ប្រទេសបារាំងអបអរសាទរទិវាឯករាជ្យជាតិក្នុងបរិយាកាសទន្ទឹងរង់ចាំការលើកពានជើងឯកបាល់ទាត់ពិភពលោក - ảnh 1ទិដ្ឋភាពនៃក្បួនព្យុះហយាត្រាអបអរសាទរទិវាឯករាជ្យជាតិបារាំង (រូបថតៈ AFP) 

មនុស្សរាប់ពាន់នាក់ក្នុងនោះភាគច្រើនជាភ្ញៀវទេសចរ បានប្រមូលគ្នានៅមហាវិថី Champs Alysees ដើម្បីទស្សនាការដើរក្បួនព្យុះហយាត្រាដ៏ធំមួយនេះដោយមានការចូលរួមរបស់កង ទ័ព៤២៩០នាក់ រថយន្ត២២០គ្រឿង សេះ២៥០ក្បាល យន្តហោះប្រតិកម្មចំនួន៦៤គ្រឿង និងឧទ្ធម្ភាគចក្រ៣០គ្រឿង។

ចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិបារាំងជាមួយប្រធានាធិបតី Emmanuel Macron មានភ្ញៀវពិសេសពីរនាក់ គឺលោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនបារាំងកំពុងសង្ឃឹម ថា ក្តីសប្បាយរីករាយនេះនឹងអូសបន្លាយបន្ថែមច្រើនថ្ងៃទៀត ប្រសិនបើក្រុមជម្រើសជាតិបារាំងយកឈ្នះក្រូអាតក្នុងវគ្គ ផ្តាច់ព្រ័ត្រ FIFA World Cup នៅយប់ថ្ងៃទី១៥កក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ